ព័ត៌មានអន្ដរជាតិ
សម្រស់អ្នកបកប្រែកិច្ចប្រជុំកំពូលអាមេរិក-ចិនកំពុងល្បីខ្លាំងត្រូវគេហៅថា Zhao Wei តូច
នារីបកប្រែក្នុងកិច្ចប្រជុំកំពូលអាមេរិក-ចិនកាលពីប៉ុន្មានថ្ងៃមុនត្រូវបានគេចាត់ទុកជាអ្នកប្រែដ៏ស្រស់ស្អាតបំផុតប្រទេសចិន និងកំពុងល្បីល្បាញខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម។

ពិភពលោកបានចាប់អារម្មណ៍ខ្លាំងហើយចំពោះខ្លឹមសារនៃកិច្ចប្រជុំកំពូលនៅ Alaska សហរដ្ឋអាមេរិក និងចិនកាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះដែលភាគីទាំងពីរហាក់មានតានតឹងខ្លាំងដាក់គ្នា។
ប៉ុន្តែក្នុងកិច្ចប្រជុំកំពូលនេះមានអ្នកបកប្រែម្នាក់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
នារីដ៏ស្រស់ស្អាតនេះឈ្មោះ Zhang Jing បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈការបកប្រែដ៏ស្ងប់ស្ងាត់ និងត្រឹមត្រូវឥតខ្ចោះសម្រាប់សុន្ទរកថារយៈពេល១៥នាទីរបស់មន្ត្រីទូតចិន Yang Jiechi។

Zhang ដែលមានអាយុប្រហែលជា៣០ឆ្នាំជាមនុស្សម្នាក់ដែលតែងតែងយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍ខ្លាំងតាំងពីនៅក្មេងម្ល៉េះសម្រាប់ការងារដែលនាងចង់ធ្វើ។ នេះបើតាមការឲ្យដឹងពីគ្រូភាសាអង់គ្លេសរបស់នាងនៅវិទ្យាល័យ។
លោក Hu Yuebing គ្រូភាសាអង់គ្លេសនៅសាលាភាសាបរទេស Hangzhou Foreign Languages School បាននិយាយថា ៖«នាងបានតាំងចិត្តធ្វើការជាអ្នកការទូតម្នាក់តាំងពីនាងរៀននៅអនុវិទ្យាល័យម៉្លេះ ហើយនាងចង់ធ្វើការផ្នែកការទូត»។
គ្រូភាសាអង់គ្លេសបន្តឲ្យដឹងទៀតថា ៖«នាងជាសិស្សពូកែនៅវិទ្យាល័យ និងមានលទ្ធភាពចូលរៀនសកលវិទ្យាល័យធំជាច្រើនដូចជា Peking University និង Tsinghua University ដែលជាសកលវិទ្យាល័យកំពូលនៅប្រទេសចិន។ ប៉ុន្តែនាងបានជម្រើសរើសបន្តសុបិនរបស់ខ្លួនក្នុងផ្នែកការទូត និងបានចូលរៀននៅសកលវិទ្យាល័យកិច្ចការបរទេសរបស់ចិនតាមរយៈប្រឡងចូលបានជោគជ័យ»។

លោកគ្រូ Hu នាង Zhang ពូកែគ្រប់ជំនាញ ជាពិសេសភាសាអង់គ្លេស និងទទួលបានអាហារូបករណ៍ទៅចក្រភពអង់គ្លេសដែលនៅទីនោះនាងបានអភិវឌ្ឍខាងភាសាកាន់តែល្អ។
បណ្តាញទំនាក់ទំនងសង្គមនៅប្រទេសចិនបានចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Alaska។
នៅពេលមនុស្សស្ទើរគ្រប់គ្នាបានផ្តោតអារម្មណ៍ខ្លាំងលើសម្រស់របស់ Zhang តាមអនឡាញ ក៏មានមនុស្សជាច្រើនបានកោតសរសើរពីភាពម៉ឹងម៉ាត់ ចាស់ទុំ និងបកប្រែដ៏ល្អឥតខ្ចោះសម្រាប់ពាក្យជាង២០០០នៅកំឡុងកិច្ចប្រជុំការទូតដែលត្រូវបានគេមើលឃើញភាពតានតឹងខ្លាំង។
នៅក្នងកិច្ចប្រជុំកំពូលនេះមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។ នៅពេលអ្នកចូលរួមម្នាក់នៅក្នុងកិច្ចប្រជុំបាននិយាយថា សុន្ទរកថារបស់លោក Yang វែង គួរតែតេស្តសម្រាប់អ្នកបកប្រែ។ ពេលនោះលោក Blinken បាននិយាយថា ៖«យើងនឹងផ្តល់ប្រាក់ខែដល់អ្នកបកប្រែ ដែលធ្វើឲ្យអ្នកចូលរួមប្រជុំផ្ទុះសំណើច។

អ្នកប្រើបណ្តាញសង្គម Weibo ម្នាក់បាននិយាយថា ៖«អ្នកបកប្រែជាន់ខ្ពស់ Zhang Jing ពិតជាបកប្រែបានច្បាស់លាស់ ល្អឥតខ្ចោះ និងប្រកួតប្រជែង ដែលបង្ហាញលក្ខណៈពេញលេញតាមរយៈស្ទីលនៃបុគ្គលិកការទូតពោរពេញដោយថាមពលនៅក្នុងសករាជថ្មី។ នាងពិតជាបកប្រែពោរពេញដោយទេពកោសល្យ និងសម្រស់ស្រស់ស្អាត»។
អតីតមិត្តរួមថ្នាក់ម្នាក់ដែលបង្ហាញអត្តសញ្ញាណត្រកូល Xi ប្រាប់អ្នកកាសែតថា Zhang ល្អគ្រប់យ៉ាង និងល្បីល្បាញខាងជំនឿជឿជាក់ និងត្រូវបានគេចាត់ទុកថា មានសម្រស់ស្រស់ស្អាតដូចតារាសម្តែងចិនដ៏ល្បីល្បាញនាង Zhao Wei។
Xi ប្រាប់ថា Zhang មានអត្តចរឹតថ្លៃថ្នូរ ផ្តោតលើការងារ និងជាសិស្សលេចធ្លោជាងគេទាំងចំណេះដឹង និងរូបសម្បត្តិ ដែលនៅក្នុងថ្នាក់គេហៅគាត់ថា “Zhao Wei” តូច។
Xi បន្ថែមទៀតថា គាត់ពូកែទាំងផ្នែកកីឡា ជាពិសេសកីឡាដែលនាងពេញចិត្តគឺបាល់ទះ។ នាងក៏ចេះច្រៀងបានពិរោ រាំ និងធ្វើពិធីការិនីកម្មវិធីដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ South China Morning Post

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង