Connect with us

ព័ត៌មានអន្ដរជាតិ

​អំពើហិង្សា​ចាប់ផ្តើមផ្ទុះឡើង​បណ្តើរៗ​ នៅ​មុនការចេញសាលក្រម​​​គូសវាស​វាសនា​ លោក Yoon

បានផុស

នៅ

ប៉ូលីស​កូរ៉េ​ខាងត្បូង​​បានបង្កើតក្រុម​​ស៊ើបអង្កេត​ភ្លាម​ៗ​លើឧប្បត្តិហេតុ​គប់​ព​ង​មាន់​ឆៅ​​​​លើ​​ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្ស​​​ប្រជាធិបតេយ្យ​​​​ដែល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅមុខតុលាការធម្មនុញ្ញកាលពីថ្ងៃទី២០​ខែមីនា​ ​ដោយ​ទាមទារ​​​ឲ្យ​​តុលាការ​ធម្មនុញ្ញ​​​​ចេញសាល​ក្រម​បណ្តេញ​​​ប្រ​ធានាធិបតី Yoon Suk Yeol ចេញពីអំណាច​​ជាបន្ទាន់ ខណៈ​តុលាការ​ធម្មនុញ្ញ​អាច​នឹង​ចេញសាលក្រម​​​​​ក្នុងពេល​ប៉ុន្មានថ្ងៃ​ខាងមុខ​នេះ​។​

​ក្រុម​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​ទាមទារ​ឲ្យតុលាការ​ធម្មនុញ្ញ​​ចេញសាលក្រម​បណ្តេញ​លោក Yoon Suk Yeol ចេញពីអំណាច​ភ្លាម។​ Yonhap News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមសេចក្តី​រាយការណ៍​​​របស់​សារព័ត៌មាន​កូរ៉េ​ ​MAEIL BUSINESS NEWSPAPER ​​​ក្រុមតំណាង​​រាស្រ្តនៃ​គណបក្សប្រជាធិបតេយ្យកូរ៉េ​​ដែល​បាន​ចូលរួម​ធ្វើសន្និសីទ​​សារព័ត៌មាន​នៅ​​​មុខ​​អគារ​​​តុលាការ​ធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​នេះ​​ ត្រូវបានវាយប្រហារដោយស៊ុត​ឆៅ​​ ពីសំណាក់​​ក្រុម​បាតុ​ករ​​​ដែលគេ​អះអាងថា គាំទ្រ​​​ប្រធានាធិបតី​ Yoon Suk Yeol។

​ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលបាននិយាយនៅថ្ងៃដដែលនេះថា៖«ដោយពិចារណាលើភាពធ្ងន់ធ្ងរនៃបញ្ហានេះ យើងបានបង្កើត​ក្រុមស៊ើបអង្កេតមួយដែលផ្តោតលើផ្នែកព្រហ្មទណ្ឌនៃស្ថានីយប៉ូលីស Jongno ហើយបានបើកការស៊ើបអង្កេត»​ ដោយបន្ថែមថា៖«យើងនឹងស៊ើបអង្កេតយ៉ាងរហ័ស និងតឹងរ៉ឹង រួមទាំងការវិភាគទិន្នន័យវីដេអូ និងការតាមដានអ្នក​គប់ស៊ុត​​ឆៅ​នោះ​»។

យ៉ាងហោច​ណាស់ តំណាង​រាស្រ្ត​ពីររូប រួម​មាន លោក Baek Hye-ryeon និង​លោក Lee Kun-tae ​មក​ពី​​គណបក្សប្រជាធិបតេយ្យ ​បាន​រង​ការ​​វាយប្រហារដោយស៊ុតឆៅដោយបាតុករដែលជឿថាប្រឆាំងនឹងការចោទប្រកាន់​​ទម្លាក់​​អំណាច​របស់​​សភា​។

​​ស្ថានភាព​​នយោបាយ​នៅ​ប្រទេសកូរ៉េ​​បាន​វិវឌ្ឍ​​​​កាន់តែ​ក្តៅ​​ឡើង​ៗ បន្ទាប់​ពីតុលាការ​ធម្មនុញ្ញ​បានពន្យា​ការ​ចេញសាលក្រម​សម្រេ​ច​សេចក្តី​​ផ្លូវការ​ថាតើ​នឹង​ប្រគល់​អំណាច​​ឲ្យ​​ ប្រធានាធិបតី​​ Yoon Suk Yeol វិញ​ ឬក៏​ត្រូវ​​​​​តម្កល់​ការ​ចោទ​ប្រកាន់​​របស់​សភា​​ចាត់ទុក​ជាបានការ​ ដោយ​បណ្តេញ​ចេញ​ពីអំណាច និង​តម្រូវឲ្យ​ប្រទេសកូរ៉េ​ខាងត្បូង​ត្រូវ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ​​​ក្នុងរយៈពេល​៦០ថ្ងៃ​។

​​ក្នុងអំឡុង​ពេល​នៃ​ការ​ពន្យាពេល​​ដែលរហូត​ដល់​ពេលនេះដែល​មានរយៈពេល​២៥ថ្ងៃ​ ចាប់តាំងពី​​​តុលាការ​បាន​​បញ្ចប់សេចក្តីសន្និដ្ឋាន​កាល​ថ្ងៃ​​ទី​២៥ខែ​​កុម្ភៈ។ ​

​តុលាការ​ធម្មនុញ្ញបាន​ប្រើប្រាស់​ពេលយូរ​ ដោយសារ​ នៅក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ទម្លាក់​អំណាច​​ដូច​គ្នា​នេះ សេចក្តីសម្រេចរបស់អតីតប្រធានាធិបតី Roh Moo-hyun ត្រូវបានចេញ​ក្នុងរយៈពេល​១៤ថ្ងៃបន្ទាប់ពីសវនាការ​​បញ្ចប់សេចក្តី ខណៈដែលការសម្រេចរបស់អតីតប្រធានាធិបតី Park Geun-hye ចំណាយពេល១១​ថ្ងៃ៕​

ដោយ រ៉ាន់ រើយ​

​លោក Yoon Suk Yeol ​បង្ហាញ​សញ្ញា​​​​តស៊ូ​ទៅកាន់​អ្នកគាំទ្រ​​ ពេលចេញ​ពី​ការឃុំខ្លួន​​នៅតុលាការ​ក្រុង​សេអ៊ូល​។ Reuters
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម