Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ចង់​ដាក់​​មីស៊ីល​ចម្ងាយ​ឆ្ងាយ​លើ​កោះ Kyushu តែ​កូរ៉េ​ខាង​ជើង​ព្រមាន

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ខែ​មីនា​នេះ កូរ៉េខាងជើងបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសជប៉ុន ទាក់ទងនឹងផែនការ​​ដាក់ពង្រាយមីស៊ីល​រយៈចម្ងាយឆ្ងាយនៅលើកោះ Kyushu នា​​ឆ្នាំ​២០២៦​ខាង​មុខ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះអាចបង្កើនភាពតានតឹងក្នុងតំបន់ និងបង្ក​ឲ្យ​មានវិធានការតបតជាក់​ជា​មិនខាន។

មីស៊ីល Type-12 (រូបថត៖ Japan GSDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​ពង្រាយ​ដែល​បាន​ស្នើ​ឡើង​ រួម​បញ្ចូល​​​ប្រភេទ​​មីស៊ីល​ Type-12 ដែល​ទើប​ធ្វើទំនើប​កម្ម​របស់​ជប៉ុន អាច​បាញ់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រមាណ ១ ០០០​គីឡូម៉ែត្រ​ឯណោះ។ បើជប៉ុនដាក់ពង្រាយមីស៊ីល​រយៈចម្ងាយឆ្ងាយ​នេះ​នៅលើកោះ Kyushu មីស៊ីល​ទាំងនោះនឹងមានចម្ងាយគ្រប់គ្រាន់ ដើម្បីវាយប្រហារគោលដៅ​នៅ​ក្នុងប្រទេសកូរ៉េខាងជើង និងផ្នែកខ្លះនៃតំបន់ឆ្នេររបស់ប្រទេសចិន។ នៅក្នុងបរិបទយោធា នេះអាចត្រូវបានគេមើលឃើញថាជាចលនាយុទ្ធសាស្ត្ររបស់ជប៉ុន ដើម្បីបង្កើនសមត្ថភាពការពារ និងការរារាំងរបស់ខ្លួន ប៉ុន្តែវាក៏បង្កើនការព្រួយបារម្ភសម្រាប់កូរ៉េខាងជើង និងចិន ដែលអាចចាត់ទុកវាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ពួកគេ។

ការដាក់ពង្រាយនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅ​ខែមីនាឆ្នាំក្រោយ ហើយមានគោលបំណងពង្រឹងសន្តិសុខនៃ​​ប្រជុំ​កោះ Nansei ដែលជាតំបន់មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារវានៅជិតកោះតៃវ៉ាន់។

សូម​រឭក​ថា កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ លោក គីម ជុងអ៊ុន មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ បាន​និយាយ​ថា កិច្ច​សហ​ប្រតិបត្តិការយោធា​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង កំពុង​បង្កើន​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់ ហើយ​លោក​បាន​​ប្ដេជ្ញា​​ចាត់វិធានឆ្លើយតប ដោយ​រួម​បញ្ចូល​ទាំង​​​​ការ​បង្កើន​ការ​អភិវឌ្ឍ​នៃ​កង​កម្លាំង​នុយក្លេអ៊ែរ៕

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម