Connect with us

ព័ត៌មានអន្ដរជាតិ

អាចទៅរួចទេ? អតីតមេយុទ្ធសាស្រ្តសេតវិមាន ថា ត្រាំ នឹងឈរឈ្មោះអាណត្តិទី៣

បានផុស

នៅ

អតីតមេយុទ្ធសាស្រ្តសេតវិមានលោក Steve Bannon បាននិយាយថា​ លោក ដូណាល់ ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀតក្នុងការបោះឆ្នោតឆ្នាំ២០២៨ ដែលរឿងនេះបានចោទជាសំណួរថា តើវាអាចទៅរួចទេបើរដ្ឋធម្មនុញ្ញអាមេរិក កំណត់អាណត្តិប្រធានាធិបតីត្រឹម២អាណត្តិប៉ុណ្ណោះនោះ?

លោក Donald Trump (ឆ្វេង) និងលោក Steve Bannon (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bannon ថ្លែងបែបនេះក្នុងបទសម្ភាសជាមួយពិធីករ Chris Cuomo នៃទូរទស្សន៍ NewsNation កាលពីថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ និងត្រូវយកមកចុះផ្សាយដោយសារព័ត៌មាន Newsweek

វិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានចែងថា «គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាប្រធានាធិបតីលើសពី២ដងនោះទេ ហើយបច្ចុប្បន្ន លោក ត្រាំ កំពុងស្ថិតក្នុងអាណត្តិទីពីរ និងជាអាណត្តិចុងក្រោយទៅហើយ។

លោក Chris Cuomo (ឆ្វេង) និងលោក Steve Bannon (រូបថត៖ NewsNation)

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរថា តើលោក ត្រាំ នឹងគេចផុតពីលក្ខខណ្ឌមានចែងក្នុងរដ្ឋធម្មនុញ្ញដោយរបៀបណា ដើម្បីអាចឈរឈ្មោះអាណត្តិទី៣បាននោះ? ស្រាប់តែលោក Bannon និយាយថា «យើងកំពុងធ្វើការលើរឿងនេះ។ ខ្ញុំគិតថាយើងនឹងមានជម្រើសមួយចំនួន ហើយយើងនឹងពិនិត្យមើលឲ្យជាក់លាក់ថាតើ និយមន័យនៃដែនកំណត់អាណត្តិក្នុងរដ្ឋធម្មនុញ្ញនោះ មានន័យដូចម្ដេច។ យើងធ្លាប់ធ្វើរឿងដែលស្ទើរតែមិនអាចទៅរួច ខ្លាំងជាងការឈ្នះឆ្នោតរបស់លោកត្រាំនៅឆ្នាំ២០២៨ បានច្រើនមកហើយ ប៉ុន្តែឥឡូវយើងមិនទាន់ត្រៀមនិយាយរឿងនេះជាសាធារណៈនៅឡើយទេ»។

យ៉ាងណា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យលោក ត្រាំ ឈរឈ្មោះអាណត្តិទី៣ ទំនងជាមិនត្រូវបានអនុម័តដោយសភាទេ ព្រោះថា រាល់វិសោធនកម្មរដ្ឋធម្មនុញ្ញ គឺត្រូវតែអនុម័តដោយសំឡេងភាគច្រើន (ពីរភាគបី) នៅក្នុងសភាតំណាងរាស្ត្រនិងព្រឹទ្ធសភា ហើយបន្ទាប់មកត្រូវតែផ្តល់សច្ចាប័នដោយរដ្ឋយ៉ាងតិច៣៨ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

សូមជម្រាបថា លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកដំបូងក្នុងឆ្នាំ២០១៦ ដោយផ្តួលអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែគាត់មកចាញ់អតីតអនុប្រធានាធិបតី ចូ បៃដិន ក្នុងឆ្នាំ២០២០។

លុះមកដល់ឆ្នាំ២០២៤ លោក ត្រាំ បានឈ្នះអាណត្តិទីពីរដោយផ្តួលអ្នកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនចូលមកជំនួសលោក បៃដិន ដែលសម្រេចដកខ្លួននៅពាក់កណ្តាលទីនៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយសារបញ្ហាសុខភាព៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ត្រៀម​ចុះ​ហត្ថលេខាបិទ​ក្រសួង​អប់រំ​នៅ​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម