Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

បានផុស

នៅ

កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី ( RSAF)​ បានចូលរួមជាមួយប្រទេសថៃ និងសហរដ្ឋអាមេរិក ក្នុង​លំហាត់​សមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនការត្រៀមខ្លួន​ក្នុងការ​ប្រយុទ្ធជាក់ស្តែង​​ និង​បង្កើន​សមត្ថភាពប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី២០ខែមីនានេះ។

(រូបភាព៖ MINDEF Singapore)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

RSAF បាននិយាយនៅថ្ងៃទី១៨ខែមីនាថា ខ្លួនមានយន្តហោះ២៦គ្រឿង ប្រព័ន្ធការពារដែនអាកាស១០គ្រឿង និងកងទ័ពជាង៧០០នាក់ដែលចូលរួមក្នុងសមយុទ្ធ Cope Tiger លើកទី៣១។

ដំណាក់កាលទីមួយនៃសមយុទ្ធត្រីភាគី ដែលជាលំហាត់បញ្ជាការត្រូវបានធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលប្រតិបត្តិការ និងសមយុទ្ធពហុជាតិ នៅមូលដ្ឋានទ័ពជើងទឹក Changi សិង្ហបុរី។ ដំណាក់​កាល​ទី​២ ដែល​ជា​លំហាត់​ហ្វឹកហ្វឺន​ហោះ​ហើរ​នៅ​មូលដ្ឋាន​អាកាស​ Korat និង​ទីលាន Chandy ក្នុង​ប្រទេស​ថៃ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៧ខែ​មីនា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៨ខែ​មីនា។

(រូបភាព៖ MINDEF Singapore)

សមយុទ្ធនេះត្រូវ​បាន​សហ​ការ​ដោយ​ប្រធាន​កង​ទ័ព​អាកាស​របស់​សិង្ហបុរី ឧត្តម​សេនីយ៍ Kelvin Fan, អគ្គមេបញ្ជាការ​​កង​ទ័ព​អាកាស​ថៃលោក Punpakdee Pattanakul, និងមេបញ្ជាការទ័ពអាកាសទីប្រាំ នៃកងទ័ពអាកាសប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ឯក Stephen F. Jost ។

គួរបញ្ជាក់ថាសមយុទ្ធ Cope Tiger បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៤ កំពុងបង្កើនជំនាញវិជ្ជាជីវៈ និងទំនាក់ទំនងការពារជាតិរវាងសិង្ហបុរី ថៃ និងសហរដ្ឋអាមេរិក ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមកងទ័ពរបស់ប្រទេសទាំងបី៕

(រូបភាព៖ MINDEF Singapore)
(រូបភាព៖ MINDEF Singapore)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម