Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ អនុម័ត​កញ្ចប់​ជំនួយ ៣ពាន់​លាន​អឺរ៉ូ បន្ថែម​ទៀត​ឲ្យ​អ៊ុយក្រែន

បានផុស

នៅ

រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តកញ្ចប់​ជំនួយយោធាបន្ថែមចំនួន ៣​ពាន់លានអឺរ៉ូ (ប្រមាណ ៣,៣​ពាន់​លាន​ដុល្លារ) សម្រាប់អ៊ុយក្រែនក្នុងឆ្នាំ​២០២៥។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០២៥។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក Olaf Scholz (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការ​នេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជា​កំណត់​ត្រា​ថ្មី​មួយបន្ទាប់ពីអធិការបតី​ជិត​ផុត​អាណត្តិ​លោក Olaf Scholz បានទទូច​ឲ្យ​មាន​ការបន្ធូរបន្ថយច្បាប់​ប្រាក់​កម្ចី​ជាតម្រូវការចាំបាច់​សម្រាប់ជំនួយបន្ថែម​ចំពោះ​អ៊ុយក្រែន។

ការផ្តល់មូលនិធិថ្មីនេះ បានបន្ថែម​ពី​លើ​ទឹកប្រាក់ចំនួន ៤​ពាន់លានអឺរ៉ូ ដែលបានបែងចែករួចហើយសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ​២០២៥។ កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងផ្តោតលើការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងតម្រូវការយោធាសំខាន់ៗផ្សេងទៀត។

ដោយឡែក សម្រាប់​ឆ្នាំ​២០២៦​ដល់​ឆ្នាំ​២០២៩ គណៈកម្មាធិការ​ថវិកា​ជាតិ​អាល្លឺម៉ង់ ក៏​ត្រៀម​នឹង​​អនុម័ត​​ជំនួយ​យោធា​ថែម​ទៀត​​ដល់​អ៊ុយក្រែន​ចំនួន ៨,២​ពាន់​លាន​អឺរ៉ូ។ បើ​គិត​ទាំង​គម្រោង​អនុម័ត​នេះ ថវិកា​ជំនួយ​សរុប​នឹង​មាន​ច្រើន​ជាង ១១​ពាន់​លាន​អឺរ៉ូ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥២ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម