Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Yonhap នៅថ្ងៃទី២០ខែមីនានេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​បញ្ចប់​ការ​ធ្វើ​លំហាត់​សមយុទ្ធយោធារួមប្រចាំឆ្នាំដ៏សំខាន់មួយក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង។

(រូបភាព៖​ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធហ្វឹកហ្វឺន ដែល​​ឲ្យឈ្មោះថា «Freedom Shield» បានឈានដល់ទីបញ្ចប់ បន្ទាប់ពីដំណើរការរយៈពេល១១ ថ្ងៃ ក្នុងគោលបំណងប្រឆាំងនឹងការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងការពង្រឹងកិច្ច​សហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។

សមយុទ្ធឆ្នាំនេះ គឺជាសមយុទ្ធយោធាដ៏ធំលើកដំបូងរបស់សម្ព័ន្ធមិត្តទាំងពីរ​ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រឡប់​ចូលកាន់តំណែង​ជាប្រធានាធិបតីសហរដ្ឋអាមេរិក​ក្នុងខែមករា ដោយយោធាអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនចំពោះកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះ​របស់កូរ៉េខាងត្បូង (JCS) បាននិយាយថា សម្រាប់សមយុទ្ធឆ្នាំនេះ កូរ៉េខាងត្បូងបានដាក់ពង្រាយទាហានប្រហែល ១៩០០០ នាក់ ហើយ។ JCS បាននិយាយថា៖«តាមរយៈការឆ្លុះបញ្ចាំងពីការគំរាមកំហែងជាក់ស្តែង ដូចជាការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្ត្រ និងកងកម្លាំងរបស់យោធាកូរ៉េខាងជើង ដែលបានរៀនពីកិច្ចសហប្រតិបត្តិការយោធា​របស់រុស្ស៊ី និងកូរ៉េខាងជើង និងជម្លោះប្រដាប់អាវុធផ្សេងៗ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកអាចបង្កើនសមត្ថភាពការពារ និងការឆ្លើយតបរបស់សម្ព័ន្ធមិត្តតាមរយៈការបណ្តុះបណ្តាលជាក់ស្តែង»។

សមយុទ្ធនេះមានការចូលរួមពីសមយុទ្ធនៅទូទាំងដែនគោក សមុទ្រ ដែនអាកាស អ៊ីនធឺណិត និងដែនអវកាស ដោយមាន​បញ្ជាការយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង និងបញ្ជាការកងនាវាចរកងទ័ពជើងទឹក ចូលរួមសមយុទ្ធរួមគ្នាជាលើកដំបូងផងដែរ។

(រូបភាព៖​ Yonhap)

ឆ្លើយ​តប​​ពាក់ព័ន្ធសមយុទ្ធនេះ កូរ៉េខាងជើង​តែង​តែ​បង្ហាញ​នូវ​ការ​ថ្កោលទោស​​​ចំពោះ​​សមយុទ្ធរួមរបស់សម្ព័ន្ធមិត្តថា ជាការហាត់សមសម្រាប់ការឈ្លានពានប្រឆាំងនឹងការសាកល្បងអាវុធរបស់ខ្លួន។ កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ​ដោយថ្កោលទោសសមយុទ្ធរួមគ្នាថាជា «ទង្វើបង្កហេតុដ៏គ្រោះថ្នាក់» ហើយបានបាញ់មីស៊ីលផ្លោងចម្ងាយជិតជាច្រើនគ្រាប់ នៅថ្ងៃដំបូងនៃសមយុទ្ធ។ ប៉ុន្តែ​ប្រទេសនេះ​មិន​បាន​អនុវត្ត​ការ​បង្កហេតុ​ធំៗ ដូចជា​ការ​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ក្នុង​ឆ្នាំ​នេះ​ទេ។

គួរបញ្ជាក់ថា Freedom Shield គឺជាសមយុទ្ធប្រចាំឆ្នាំដ៏សំខាន់ចំនួនពីររបស់សម្ព័ន្ធមិត្ត ដែលបង្ហាត់កងទ័ពដោយផ្អែកលើសេណារីយ៉ូសង្រ្គាមទាំងអស់និងមួយទៀតទៀតជាសមយុទ្ធ Ulchi Freedom Shield ជាធម្មតាធ្វើឡើងក្នុងខែសីហា៕

(រូបភាព៖​ Yonhap)
(រូបភាព៖​ Yonhap)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម២០ នាទីutes មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

ព័ត៌មានជាតិ៣២ នាទីutes មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សន្តិសុខសង្គម៦ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម