Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រៀបចំ​លុប​ច្បាប់​លើ​ការ​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ពេល​រសៀល

បានផុស

នៅ

ប្រទេស​ថៃ ​កំពុង​ពិចារណា​ដក​បម្រាម​​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​​លក់​គ្រឿង​ស្រវឹង​នៅ​​ពេល​រសៀល ដែល​ជា​ការ​រឹត​បន្តឹង​ដែល​មាន​តាំង​ពី​ឆ្នាំ​១៩៧២។ វិធានការ​នេះ​មាន​គោល​បំណង​ជំរុញ​វិស័យ​ទេសចរណ៍ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

(រូបថត៖ Pexels)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកក្នុងសភាតំណាងរាស្រ្ត ៥០០​នាក់បានបោះឆ្នោតកាលពី​ថ្ងៃទី​១៩​ខែមីនា ដើម្បីអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងដែលបានធ្វើវិសោធនកម្ម។ ច្បាប់នេះ​នឹង​ត្រូវការការអនុម័តពីព្រឹទ្ធសភា​បន្ថែម​ទៀត។

បទប្បញ្ញត្តិ​បច្ចុប្បន្ន​ហាម​មិន​​ឲ្យ​​លក់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ចន្លោះ​ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច ដែល​ជា​វិធានការ​ដើម​ឡើយ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​ផឹក​ស្រា​ពេល​ថ្ងៃ​ត្រង់​​​ក្នុង​ចំណោម​មន្ត្រី​រាជការ។ នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី Paetongtarn Shinawatra បានបញ្ជា​ឲ្យ​អាជ្ញាធរពាក់ព័ន្ធពិនិត្យមើលការរឹតបន្តឹងទាំងនេះ ដោយទទួលស្គាល់ការព្រួយបារម្ភពីវិស័យសេដ្ឋកិច្ចផ្សេងៗ ដែលចាត់ទុកវាជាឧបសគ្គដល់អាជីវកម្ម និងទេសចរណ៍។

សមាគមធុរកិច្ច ជាពិសេសនៅក្នុងឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងទេសចរណ៍ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ។ ពួកគេអះអាងថា ការហាមប្រាមនេះប៉ះពាល់អវិជ្ជមានដល់ប្រាក់ចំណូល និង​​ជា​រនាំង​ឧបសគ្គ​ដល់​​​ប្រទេស​ថៃ​​ក្នុង​នាមជាគោលដៅទេសចរណ៍។ ការលុបចោលការហាមប្រាមនេះ នឹង​រំពឹង​បង្កើត​ចំណូល​បានជាង ៥០​ពាន់លានបាត (ប្រហែល ១,៤៨​ពាន់លានដុល្លារ) នៅក្នុងសកម្មភាពសេដ្ឋកិច្ចផ្ទាល់ជារៀងរាល់ឆ្នាំពីទាំងអ្នកទេសចរបរទេស និងអ្នកប្រើប្រាស់ក្នុងស្រុក។

រដ្ឋាភិបាល​ថៃ កំពុងខិតខំធ្វើ​ឲ្យ​មានតុល្យភាពកំណើនទេសចរណ៍ ជាមួយនឹងទំនួលខុសត្រូវសង្គម។ ខណៈពេលដែលការបន្ធូរបន្ថយការរឹតបន្តឹងអាចបង្កើនប្រាក់ចំណូលអាជីវកម្ម​និងទេសចរណ៍ វិធានការ​ផ្សេង​ទៀត​ក៏​នឹងត្រូវបានអនុវត្តដើម្បី​បញ្ចៀស​យុវជន​ពី​ការ​ប្រើប្រាស់គ្រឿងស្រវឹង​ផង​ដែរ។

សូម​បញ្ជាក់​ថា នេះ​​គឺជាផ្នែកមួយនៃយុទ្ធនាការ «Amazing Thailand Grand Tourism & Sports Year 2025» ដែលមានគោលបំណងទាក់ទាញភ្ញៀវបរទេសចំនួន ៤០​លាននាក់ និងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ២,៨​ទ្រី​លានបាត (៨៣,២​ពាន់លានដុល្លារ) នៅក្នុងឆ្នាំ​២០២៥។

រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​បញ្ហា​នេះ​នៅ​មុន​ពិធីបុណ្យ​ Songkran ក្នុង​ខែ​មេសា​ខាង​មុខ​ ដែល​ជា​រយៈពេល​ដែល​មាន​វិស័យ​ទេសចរណ៍​​ច្រើន​បំផុត​​នៅ​ក្នុង​ប្រទេស​ថៃ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៥ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម