Connect with us

ព័ត៌មានអន្ដរជាតិ

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

បានផុស

នៅ

លីទុយអានី​​ជា​ប្រទេសដំបូង​គេ​ដែល​បាន​ដាក់​ពាក្យ​​ស្នើ​ដកខ្លួន​ចេញ​ពី​​​អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (convention on cluster munitions (CCM)) កាល​ពី​​ខែ​​កក្កដា​ឆ្នាំ​មុននិង​ចូល​ធរមាន​​​នៅ​​បីខែក្រោយម​ក​។ នៅ​ខែ​មីនា​ឆ្នាំ​នេះ ប្រទេស​៣​ទៀត​​ រូមមាន​ ប្រទេសប៉ូឡូញ ​ឡេតូនី និងហ្វាំងឡង់បានប្រកាសផែនការដកខ្លួនចេញពីអនុសញ្ញានេះ ដោយលើកឡើង​ពីការគំរាមកំហែង​​កើន​ឡើង​​ផ្នែកយោធាពី​មហាអំណាច​រុស្ស៊ី និងបេឡារុស​​​​​​​។

យន្តហោះ​ទម្លាក់​គ្រាប់បែកចង្កោម​។ warontherocks
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​​«អនុសញ្ញា​ត​​គ្រាប់​បែក​ចង្កោម និង​អនុសញ្ញា​​​​​អូតាវ៉ា​ស្តីពី​គ្រាប់​មីន»​ ​​ជា​​​សញ្ញា​​​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​​​បាន​ត្រៀម​ខ្លួន​សម្រាប់​​​​​​ការ​ផលិត​​អាវុធ កា​រប្រើប្រាស់អាវុធ ក្នុងសង្គ្រាម​ជាមួយរុស្ស៊ី​​ដែលអាច​កើតមាន​។​

​ប្រទេសទាំងនោះ​ បានផ្តល់​ហេតុផល​ថា ការសម្រេច​របស់​ពួកគេ​គឺ​ដើម្បី​ជា​ជម្រើស​​ដែល​មាន​ភាពបត់បែន និងសេរីភាពនៃ​ការប្រើប្រាស់ប្រព័ន្ធអាវុធថ្មីៗ ខណៈប្រទេសនៅតំបន់​អឺរ៉ុប​​​​កាន់តែ​ពង្រឹង​គ្នា​​​បង្កើន​​ថវិកា​​សម្រាប់​វិស័យ​ការពារជាតិ​សម្រាប់​សន្តិសុខ​​តំបន់​អឺរ៉ុប​​ ដោយសហរដ្ឋអាមេរិក​​​ក្រោម​ការ​ដឹកនាំ​​​​​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ហាក់​លែង​ខ្វល់​ពីសន្តិសុខអឺរ៉ុប ដូច​​ប្រធានាធិបតី​​មុនៗ​ធ្លាប់សន្យា​។

​ CCM ហាមឃាត់ទាំងស្រុងនូវការប្រើប្រាស់ ការផលិត ការផ្ទេរ និងសន្និធិ (ការស្តុកទុក)គ្រាប់បែកចង្កោម គោលបំណងដើម្បីដោះស្រាយផលវិបាកមនុស្សធម៌ដែលទាក់ទងនឹងការប្រើប្រាស់របស់វា ប៉ុន្តែ​ចាប់​តាំង​ពីសង្គ្រាម​​​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​​កាល​​​ជាង​៣ឆ្នាំ​មុន ​គ្រាប់បែក​ចង្កោម​ត្រូវបាន​គេរាយការណ៍​ថា ​ភាគី​​សង្គ្រាម​អ៊ុយក្រែន​និង​​​រុស្ស៊ី​សុទ្ធតែ​បាន​ប្រើ​ប្រាស់វា​រួច​ទៅហើយ​។​​​​

ស្ថិត​នៅ​​អឺរ៉ុប​ប៉ែ​ក​ខាងកើត ​​ប្រទេស​ទាំង​៤​​​ដែល​បាន​​​​​​​ប្រកាស​ដកខ្លួន​ចេញ​ពី​អនុសញ្ញា​​ខាងលើ សុទ្ធ​តែមាន​ព្រំដែន​ជាប់​មហាអំណាច​រុស្ស៊ី និង​ប្រទេសបេឡារុស​ដែលជាសម្ព័ន្ធមិត្ត​​​រុស្ស៊ី និង​ជា​ប្រទេសដែល​​ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ចំពោះ​ការឈ្លាន​ពា​ន​ពីសំណាក់​មហាអំណាចរុស្ស៊ី​​ក្នុងពេលណា​មួយដែលរុស្ស៊ី​ទទួលបានជោគជ័យ​​ក្នុងសង្គ្រាម​នៅអ៊ុយក្រែន​។

​​អនុសញ្ញា​គ្រាប់​បែក​ចង្កោម​ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣​ ​មាន​​​ប្រទេស​​​​ជារដ្ឋភាគី​​​​ជាង​១១០​​ប្រទេស​​​ដែលបានផ្តល់សច្ចាប័ន និង​ក៏មាន​ប្រទេស​ខ្លះ​​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​រួច​ទៅ​ហើយ ប៉ុន្តែ​​​​​នៅ​មិនទាន់​ផ្តល់​សច្ចាប័ន​ដែល​ប្រទេស​សាមី។ ក្រៅ​ពីនេះ ក៏​មាន​ប្រទេសមហា​អំណា​ចប្រជែង​​ឥទ្ធិពល​ និង​ភូមិសាស្រ្តនយោបាយ ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និង ​ចិនមិនខ្វល់​ពី​អនុសញ្ញា​នេះ​ឡើយ​។

រ៉ុក្កែត​​​រុស្ស៊ី​ត្រូវគេរាយការណ៍ថា បាញ់​គ្រាប់​​បែកចង្កោម​ក្នុងសង្គ្រាម​​​នៅអ៊ុយក្រែន។ The Guardian

CCM ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ ២០០៨ ហើយចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១០។

​ប្រទេស​ទាំង​៤​ខាង​លើ​នេះក៏បាន​​ប្រកាស​​ពី​ការ​ដក​ខ្លួន​ពី​​​​អនុសញ្ញា​​ទីក្រុង​​​អូតាវ៉ាស្តី​ពី​​​ការ​ទប់ស្កាត់​ការរីកសាយ​គ្រាប់​​​មីន​ប្រឆាំង​​​មនុស្ស។ ​ការ​ប្រកាស​របស់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត​នេះ គឺ​ស្រប​គ្នា​​នឹង​​​ការ​បញ្ចេញផែនការ​​​ការ​​ពារជាតិ​របស់​​​តំបន់អឺរ៉ុប​ ក្រោយ​​លោកដូណាល់ ត្រាំ លែង​ខ្វល់​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដោយ​ងាក​ទៅចរចា​ជាមួយ​រុស្ស៊ី​ ដើម្បី​យក​គុណសម្បត្តិតែ​​ខ្លួនឯង​ ក្នុង​បំណង​​បញ្ចប់សង្គ្រាមដោយបង្ខំ​​​អ៊ុយក្រែន​​​ឲ្យទទួលយក​លក្ខខណ្ឌ​ដែល​​ខ្លួន​កំណត់​ជាមួយ​មហាអំណាច​រុស្ស៊ី​។

​​កាល​ពី​​ដើម​ខែ​មីនា​នេះ​ ប្រទេស​​តំបន់អឺរ៉ុប​​បាន​បញ្ចេញ​ផែន​ការ​​ការ​ពារជាតិដែល​មាន​ទឹកប្រាក់​ជាង​៨០០ពាន់​លាន​អឺរ៉ូ ដែលក្នុងនោះ​ក៏​​មាន​ផែនការ​ពង្រីក​ការផលិតអាវុធ​​​ក្នុងតំបន់អឺរ៉ុប​​ដោយ​លែង​ពឹង​ការ​នាំ​ចូល​អាវុធ​ពីសហរដ្ឋអាមេរិក​ដែរ​។​

ការប្រណាំងសព្វាវុធសំដៅទៅលើការបង្កើនសមត្ថភាពយោធារវាងប្រទេសនានា ដែលជារឿយៗត្រូវបានជំរុញដោយការព្រួយបារម្ភផ្នែកសន្តិសុខ ការប្រជែងគ្នាក្នុងតំបន់ និងការរីកចំរើនផ្នែកបច្ចេកវិទ្យា។ នៅឆ្នាំ២០២៥​ ការប្រណាំងសព្វាវុធជាសាកលបានកាន់តែខ្លាំងឡើង ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បច្ចេកវិជ្ជាយោធាដែលកំពុងរីកចម្រើន និងការផ្លាស់ប្តូរសម្ព័ន្ធភាព។

គ្រាប់បែក​តូចៗ​ ត្រូវគេ​ដាក់​នៅ​ក្នុង​​​ក្បាលរ៉ុក្កែត​​មុន​បាញ់​សំដៅ​ទៅភាគី​សត្រូវ​។ iStock

​ក្នុង​រយៈពេលចុង​ក្រោយ​នេះ ប្រទេសបារាំង​ដែល​មានក្បាលគ្រាប់​នុយក្លេអ៊ែរ​ប្រហែល​២៩០​គ្រាប់ ដែលជាមហា​អំណាច​​​​​នុយក្លេអ៊ែរ​លំដាប់ទី៤ បានព្រមាន​​​​ពីការដាក់​ពង្រាយ​​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដើម្បី​ការពារ​​អឺរ៉ុ​ប​។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្មីៗនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ​ការធ្វើទំនើបកម្មសមត្ថភាពរារាំងនុយក្លេអ៊ែររបស់ប្រទេស។ នេះរួមបញ្ចូលទាំងផែនការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានអាកាស Luxeuil-les-Bains ដើម្បីផ្ទុកយន្តហោះ Rafale ចំនួន ៤០​គ្រឿងដែលបំពាក់ដោយមីស៊ីលលឿនជាងសំឡេងជំនាន់ក្រោយនៅឆ្នាំ២០៣៥។

​ក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ខែ​កញ្ញា​​ឆ្នាំ​២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ព្រមាន​ពីពេលវេលា​ដ៏​អាក្រក់​បំផុត​សម្រាប់​មនុស្សជាតិ​​ក្នុងសម័យ​នេះដោយសារ​តែ​​មេដឹកនាំ​​ប្រទេសមហាអំណាច​​គំរាមម្តងហើយ​ម្តងទៀត​​ក្នុងការ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាពិសេស​​មេដឹកនាំរុស្ស៊ី ក្នុង​​ពេល​ដែលរដ្ឋបាល​របស់​លោក ចូ បៃ​ដិន បានផ្តល់​ការគាំទ្រ​ខ្លាំង​ដល់​អ៊ុយក្រែន។

លោក Antonio Guterres និយាយថា៖«​យើង​កំពុងធ្វើដំណើរក្នុងទិសដៅខុសទាំងស្រុង ។ ​ចាប់តាំងពីថ្ងៃដ៏អាក្រក់បំផុតនៃសង្រ្គាមត្រជាក់មក ទើបមានទិដ្ឋភាពនៃអាវុធនុយក្លេអ៊ែរ​ជះស្រមោលដ៏​ងងឹតបែបនេះ។ ការវាយលុកនុយក្លេអ៊ែរបានឈានដល់កម្រិតក្តៅបំផុត​​។ យើងថែមទាំងបានឮការគំរាមប្រើអាវុធនុយក្លេអ៊ែរទៀតផង»។​

លោក​បាន​បន្ថែម​ថា៖«នេះ​គឺ​ខណៈ​ពេល​ដែល​បទដ្ឋាន​ដែល​បាន​បង្កើត​ឡើង​ជុំវិញ​ការ​រីក​រាល​ដាល​អាវុធ​នុយក្លេអ៊ែរ​កំពុង​ត្រូវ​បាន​លុប​បំបាត់»៕​

ដោយ រ៉ាន់ រើយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres​ ថ្លែងនៅ​អង្គការ​សហប្រជាជាតិ។ UN
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម