Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំងបញ្ជាក់ពីស្ថានភាពលោក Putin ក្រោយផ្ទុះព័ត៌មានអំពីផែនការលាលែងតំណែង

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងបានបដិសេធរបាយការណ៍នៅក្នុងកាសែតអង់គ្លេស The Sun ដែលបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងលាលែងពីតំណែងនៅដើមឆ្នាំក្រោយនេះដោយសារបញ្ហាសុខភាព។

ជាការឆ្លើយតបទៅនឹងសំនួរអំពីអត្ថបទនេះ លោក Dmitry Peskov បាននិយាយថា លោក Putin គ្មានផែនការលាលែងពីតំណែងទេ។

លោក Peskov និយាយថា “ទេ។ គាត់មានសុខភាពល្អណាស់”។

កាសែត The Sun បានរាយការណ៍ថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក Putin អាយុ៦៨ឆ្នាំកំពុងបង្ហាញពីរោគសញ្ញាដែលអាចកើតមានជំងឺ Parkinson។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតនេះអះអាងថា មិត្តស្រីរបស់គាត់គឺលោកស្រី Alina Kabaeva ក៏ដូចជាកូនស្រីទាំងពីររបស់គាត់ផងដែរកំពុងតែអង្វរករឲ្យគាត់លាឈប់ពីតំណែង។

វីដេអូដែលបង្ហាញពីជើងរបស់បុរសអាយុ៦៨ឆ្នាំរូបនេះញ័រខណៈពេលដែលគាត់កាន់កៅអីបានបង្កឲ្យមានការសង្ស័យអំពីសុខភាពរបស់គាត់។

ក្រុមអ្នកវិភាគបានប្រាប់កាសែត The Sun ថា នៅក្នុងឃ្លីបថ្មី ដៃរបស់គាត់បានកាន់ប៊ិចប៉ុន្តែមានសភាពញ័រនិងពែងមួយពោរពេញទៅដោយថ្នាំបំបាត់ការឈឺចាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម