Connect with us

ព័ត៌មានអន្ដរជាតិ

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

បានផុស

នៅ

នៅ​រសៀលថ្ងៃទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតាតេ(Duterte) បានចូលរួមសវនាការលើកដំបូងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈតំណភ្ជាប់វីដេអូ។ ចាប់តាំងពីការចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តីនៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ករណីនេះបានបង្ហាញពី “ប្រសិទ្ធភាពខ្ពស់” នៃការអនុវត្តច្បាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីស្ថាប័ននេះជាផ្លូវការតាំងពីឆ្នាំ២០១៩មកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីយន្តហោះដែលឃុំឃាំងលោក Duterte បានហោះចេញពីទីក្រុងម៉ានីល លោកប្រធានាធិបតី ម៉ាកូស(Marcos) បានទទូចនៅក្នុងសុន្ទរកថាថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកកំពុងបំពេញការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ចំពោះអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដែលអង្គការនេះបានចេញដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែលោក Marcos បានប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់អំពីកិច្ចការដែលគាត់បាន និងកំពុងតែអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដោយសារតែប្រជាជនហ្វីលីពីនជាច្រើនមានការចោទសួរថា តើព្រំដែននៃយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានវិសាលភាពដល់កម្រិតណា ក្នុងករណីប្រទេសមួយបានផ្តាច់ខ្លួនចេញពីយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះរួចហើយ។

ករណី”ដីកាចាប់ខ្លួន”លើកនេះ ញ៉ាំងឱ្យយើងគិតដល់ដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី ពូទីន(Putin) កាលពីមុន ដែលបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ លោក ពូទីន មិនបានយកចិត្តទុកដាក់ ហើយបានទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីឆ្នាំ២០២៤។ ក្រោយមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបញ្ជាក់ថា ប្រទេសម៉ុងហ្គោលីមានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ហើយក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែន ក៏បានជំរុញឱ្យប្រទេសម៉ុងហ្គោលីចាប់ខ្លួនលោក ពូទីន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ក្នុងនាមជាប្រទេសភាគី នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 បើយោងតាមទ្រឹស្ដី ប្រទេសម៉ុងហ្គោលី ត្រូវអនុវត្តកាតព្វកិច្ចចាប់ខ្លួន តាមខចែងមាត្រា៥៩ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ជាលទ្ធផល គឺម៉ុងហ្គោលីបានបដិសេធមិនអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

“ដីកាចាប់ខ្លួន”ទាំងពីរ មើលទៅហាក់ដូចគ្នា ប៉ុន្តែ មានលទ្ធផលខុសគ្នា។ តើកត្តាអ្វីខ្លះដែលនាំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជួបប្រទះនឹងស្ថានភាពខុសគ្នាទាំងស្រុងនៅក្នុងករណីដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នា? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិមានតួនាទីអ្វីខ្លះនៅក្នុងកិច្ចការអន្តរជាតិ ក្រោមឈ្មោះដែលមើលទៅហាក់ដូចជាមានភាពអង់អាចសម្រាប់បំភិតបំភ័យ?

យោងតាមមាត្រា១៣ នៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចអនុវត្តយុត្តាធិការក្នុងស្ថានភាពដូចខាងក្រោមៈ

១. ប្រទេសជាភាគីកិច្ចសន្យានៃ《លក្ខន្តិកៈទីក្រុងរ៉ូម》 ត្រូវបញ្ជូនស្ថានការណ៍ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីពិនិត្យផ្ទៀងផ្ទាត់។

២. ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជូនសំណុំរឿងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដំណើរការជំនុំជម្រះក្តី។

៣. ព្រះរាជអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្ម័គ្រចិត្តស្នើឱ្យដំណើរការជំនុំជម្រះក្តីសំណុំរឿងនេះ។

ករណីនេះធ្វើឲ្យមានការងឿងឆ្ងល់ថា តើការចាប់ខ្លួនលោក Duterte បានធ្វើឡើងតាមបទប្បញ្ញត្តិខាងលើមួយណា?

ចំពោះភាពស្របច្បាប់ នៃការចាប់ខ្លួនលោក Duterte នៅតែត្រូវរង់ចាំការស៊ើបអង្កេត។ ប៉ុន្តែ អ្វីដែលគួរឲ្យប្រុងប្រយ័ត្ននោះគឺថា លំនាំ នៃប្រតិបត្តិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងតែបង្កើតឡើងនូវព្រឹត្តិការណ៍នាំមុខនៃគ្រោះថ្នាក់។ ចំពោះករណីលោក Duterte លើកនេះ បច្ច័យសំខាន់ គឺជាទង្វើជ្រៀតជ្រែកដល់អធិបតេយ្យភាពប្រព័ន្ធតុលាការប្រទេសដទៃរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈយុត្តាធិការត្រលប់ថយក្រោយ។

បច្ច័យពិត គឺបង្កជាការបំផ្លិចបំផ្លាញជាលក្ខណៈប្រព័ន្ធដល់អធិបតេយ្យភាពប្រទេសដទៃ។ ប្រសិនបើ លំនាំនេះ ត្រូវបានគេយកតម្រាប់តាម នោះវានឹងបណ្តាលឱ្យកើតឡើងនូវអ្វីដែលហៅថា “អំណាចតុលាការអន្តរជាតិ” ស្ថិតនៅពីលើ អធិបតេយ្យភាពជាតិ ធ្វើឱ្យប្រព័ន្ធតុលាការអន្តរជាតិក្លាយជាឧបករណ៍ជ្រៀតជ្រែករបស់មហាអំណាចទាំងស្រុងតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

Sokha Hotels

ព័ត៌មានពេញនិយម