ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ រុស្ស៊ី
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២៥, អ៊ុយក្រែនបានបើកការវាយប្រហារលើរោងចក្រហ្គាស Sudzha នៅតំបន់ Kursk ដោយបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយ ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប។

ស្ថានីយនេះគឺជាផ្នែកមួយនៃបំពង់បង្ហូរឧស្ម័ន Urengoy-Pomary-Uzhgorod ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅ EU ឆ្លងកាត់ទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសូម្បីតែពេលអ៊ុយក្រែន វាយកាន់កាប់ទីនោះបានកាលពីខែសីហាឆ្នាំមុន ក៏លំហូរមិនបញ្ឈប់ដែរ។
ពាក់ព័ន្ធការវាយប្រហារនេះ រុស្ស៊ីមិនបញ្ជាក់ឡើយថាតើទំហំនៃការខូចខាតធំកម្រិតណា ឬថាតើអ៊ុយក្រែន ប្រើអាវុធអ្វីដើម្បីវាយប្រហារ ខណៈទីក្រុងកៀវ ក៏មិនទាន់និយាយអ្វីដែរ ជុំវិញរឿងនេះ។

ការវាយប្រហារនេះទៀតសោត កើតឡើងបន្ទាប់ពីប្រធានធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន យល់ព្រមតាមសំណើរបស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ក្នុងការឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល៣០ថ្ងៃ ទោះមិនព្រមលើបទឈប់បាញ់ពេញលេញក៏ដោយ។
យ៉ាងណា មិនយូរប៉ុន្មាន រុស្ស៊ី នៅតែបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនជាង ១៧០គ្រឿងទៅបាញ់ភាគខាងកើតប្រទេសអ៊ុយក្រែន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ថែមទាំងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅថែមទៀតផង។

យោងតាមប្រភពព័ត៌មានពីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥, មនុស្ស២នាក់ត្រូវបាត់បង់ជីវិតនិងច្រើននាក់ទៀតរងរបួស ពេលរុស្ស៊ីទម្លាក់គ្រាប់បែកជាង៣០គ្រាប់លើតំបន់ Sumy និង Kharkiv ចំណែកនៅទីប្រជុំជន Kropyvnytsky ឯណោះ មនុស្ស១០នាក់ក៏រងរបួសផងដែរ ដោយក្នុងនោះមានកុមារចំនួន១០នាក់។
កងទ័ពអាកាសអ៊ុយក្រែនអះអាងថា ដ្រូនរុស្ស៊ីចំនួន៧៥គ្រឿង ត្រូវខែលការពារអាកាសបាញ់ទម្លាក់ ខណៈ៦៣គ្រឿងទៀតត្រូវទម្លាក់ដោយប្រព័ន្ធរំខានអេឡិចត្រូនិក ឬបាត់សញ្ញា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទោះសន្យាឈប់បាញ់ ក៏ ពូទីន នៅតែបញ្ជូនដ្រូនជាង១៧០គ្រឿង ទៅវាយប្រហារអ៊ុយក្រែន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា