ព័ត៌មានអន្ដរជាតិ
F-16 ច្រើនគ្រឿងទៀត បានទៅដល់ដៃអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសពីការមកដល់នៃយន្តហោះចម្បាំង F-16 ច្រើនគ្រឿងបន្ថែមទៀតពីលោកខាងលិច ដើម្បីទុកទប់ទល់ជាមួយរុស្ស៊ី។

តាមការចុះផ្សាយរបស់ Kyiv Independent, លោកថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥ ប៉ុន្តែលោកមិនបញ្ជាក់ឡើយថាតើ អ៊ុយក្រែនទទួលបានប៉ុន្មានគ្រឿងថ្មីឲ្យប្រាកដ ហើយក៏មិនប្រាប់ដែរថាតើប្រទេសណាជាអ្នកផ្តល់ឲ្យ។
លោកនិយាយថា «យន្តហោះ F-16 ច្រើនគ្រឿងបន្ថែមទៀត បានមកដល់ដៃអ៊ុយក្រែនហើយ។ រុស្ស៊ី កុហកថា ពួកគេបាញ់ធ្លាក់យន្តហោះនៅទីនោះ តែតាមពិតពួកគេមិនបានបាញ់ទម្លាក់អ្វីទាំងអស់ ហើយដំណឹងល្អគឺថា យន្តហោះ F-16 ជាច្រើនគ្រឿងបានមកដល់អ៊ុយក្រែនហើយ»។

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិកបានអនុម័តប្រគល់ F-16 ទៅឲ្យទីក្រុងកៀវ នៅពាក់កណ្តាលឆ្នាំ ២០២៣ ហើយអនុញ្ញាតឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនយន្តហោះចម្បាំងនេះនិងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនថែមទៀតផង។
បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស សុទ្ធតែសន្យាផ្គត់ផ្គង់ F-16 ចំនួន៨០គ្រឿងឲ្យអ៊ុយក្រែន ដ្បិតភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីដឹកទៅក៏ដោយ។ យ៉ាងណា ក្នុងឆ្នាំ២០២៤ អ៊ុយក្រែនទទួលបានយន្តហោះនេះចំនួន១៨គ្រឿងរួចហើយ ប៉ុន្តែក្នុងនោះមានមួយគ្រឿងបានធ្លាក់នៅខែសីហា ហើយបណ្តាលឲ្យពីឡុតជើងចាស់ម្នាក់ ស្លាប់ផងដែរ។

និយាយអំពីយន្តហោះចម្បាំងនេះ កាលពីសប្តាហ៍មុន ទ័ពអាកាសអ៊ុយក្រែន បែរជានិយាយថា F-16 របស់អាមេរិក គឺមិនអាចប្រៀបផ្ទឹមនឹង Su-35 របស់រុស្ស៊ីបានទៅវិញ។
សម្តីនេះគឺចេញពីមាត់ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuri Ignat ដោយអះអាងថា ពេលបើកឆាកប្រយុទ្ធគ្នាមួយទល់មួយនៅលើអាកាស, F-16 ទៅមិនរួចជាមួយ Su-35 ទេ។ Su-35 របស់រុស្ស៊ី ជាយន្តហោះចម្បាំងពហុមុខងារនិងថ្មីជាង F-16 ហើយមានបំពាក់ជាមួយប្រព័ន្ធការពារទំនើបនិងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិចថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ថា F-16 របស់អាមេរិក ទៅមិនរួច Su-35 របស់រុស្ស៊ីទេ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ