ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អួតថាធ្វើតេស្តមីស៊ីលប្រឆាំងយន្តហោះដោយជោគជ័យ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រទី២១ខែមីនានេះថា កូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចុងក្រោយបំផុតរបស់ខ្លួន ដែលថ្មីៗនេះត្រូវបានដាក់ឲ្យដំណើរការក្នុងផលិតកម្មពេញលេញរបស់ប្រទេស។

KCNA បានចុះផ្សាយថា ការតេស្តមីស៊ីលនេះ ធ្វើឡើងដោយរដ្ឋបាលមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទៅត្រួតពិនិត្យការសាកល្បងនេះ ជាមួយនឹងសមាជិកសំខាន់ៗនៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស ដោយអះអាងថា ការឆ្លើយតបរហ័សនៃការប្រយុទ្ធរបស់មីស៊ីលគឺ «មានសារសំខាន់» និង «អាចទុកចិត្តបានខ្ពស់»។
បន្ថែមពីនេះ លោក គីម បានប្រកាសថា កងទ័ពកូរ៉េខាងជើង នឹងត្រូវបានបំពាក់ដោយ «ប្រព័ន្ធអាវុធការពារដ៏សំខាន់ផ្សេងៗទៀត ជាមួយនឹងការបង្ហាញពីការប្រយុទ្ធដ៏គួរឲ្យកោតសរសើរ»។ លោក គីម ក៏បានសម្តែងការដឹងគុណចំពោះក្រុមស្រាវជ្រាវទទួលបន្ទុក និងសហគ្រាសឧស្សាហកម្មអាវុធដែលពាក់ព័ន្ធសម្រាប់ការពង្រឹងសមត្ថភាពការពារជាតិផងដែរ។
នេះគឺជាការតេស្តសាកល្បងមីស៊ីលលើកទី៦របស់កូរ៉េខាងជើង សម្រាប់ឆ្នាំ២០២៥។
ការប្រកាសនេះ ធ្វើឡើងស្របពេលជាមួយនឹងការបញ្ចប់នៃសមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា Freedom Shield។
កូរ៉េខាងជើងបានរិះគន់ជាបន្តបន្ទាប់នូវសមយុទ្ធទាំងនេះ ដោយចាត់ទុកវាជាការហាត់សមសម្រាប់ការឈ្លានពាន។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធចុងក្រោយនេះថា «ព្រហើន» ហើយបានព្រមានថានឹងចាត់វិធានការគ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រឆាំងនឹងសកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង៕

ដោយ៖ ឈាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង