ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើឲ្យមីយ៉ាន់ម៉ាធានាសុវត្ថិភាពពលរដ្ឋខ្លួនដែលត្រូវបានជួយសង្គ្រោះពី Call-Center
ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាបានស្នើសុំអាជ្ញាធរមូលដ្ឋានធានាសុវត្ថិភាព និងជីវភាពរស់នៅរបស់ពលរដ្ឋវៀតណាមដែលត្រូវបានជួយសង្គ្រោះពី Call-Center នៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ VN Express នៅថ្ងៃទី២១ខែមីនានេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានបង្ហាញព័ត៌មាននេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នៅពេលសួរអំពីការការពារពលរដ្ឋវៀតណាមដែលត្រូវបានសង្គ្រោះ។ លោកស្រីបានលើកឡើងថា អាជ្ញាធរមីយ៉ាន់ម៉ាបានឃុំខ្លួនជនជាតិវៀតណាមជាច្រើននាក់ជាបណ្ដោះអាសន្នពីបទបំពានច្បាប់ចេញ-ចូល បន្ទាប់ពីការបង្ក្រាបប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្រុង Myawaddy ជិតព្រំដែនថៃ។
ក្រសួងការបរទេសវៀតណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារក្នុងស្រុកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលដែលត្រូវបានឃុំខ្លួន។ ទន្ទឹមនឹងនោះ ស្ថាប័នតំណាងរបស់វៀតណាមនៅមីយ៉ាន់ម៉ា និងថៃក៏ត្រូវបានបញ្ជាឱ្យបន្តធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តវិធានការការពារឱ្យបានឆាប់រហ័ស និងរៀបចំការធ្វើមាតុភូមិនិវត្តន៍ប្រជាជន វៀតណាមទាំងនោះ។

គួរបញ្ជាក់ថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត (Call-Center) បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសដោយសន្យាថានឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។
អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតក្រោមសម្ពាធពីប្រទេសចិនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ បានបង្ក្រាបលើប្រតិបត្តិការឆបោកក្នុងប៉ុន្មានខែចុងក្រោយ ដោយសង្គ្រោះបានកម្មករសរុបប្រហែល៧០០០នាក់មកពីប្រទេសយ៉ាងតិច២០ និងត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះមានទាំងប្រជាជនប្រទេសជិតខាងដូចជា វៀតណាម ថៃ កម្ពុជា ផងដែរ តែភាគច្រើនជាជនជាតិចិន និងកំពុងស្នាក់នៅក្នុងជុំរុំបណ្តោះអាសន្ននៅព្រំដែនរវាងមីយ៉ាន់ម៉ានិងថៃ។
បើតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១២០ ០០០នាក់ ដែលភាគច្រើនជាបុរសជនជាតិចិន ប្រហែលជាកំពុងធ្វើការនៅក្នុង Call-Center នៅមីយ៉ាន់ម៉ាទាំងបង្ខំ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?