ព័ត៌មានអន្ដរជាតិ
ណាតូ ចង់ពង្រឹងសមត្ថភាពយោធារបស់សមាជិកខ្លួនឲ្យខ្លាំងជាងមុន ៣០%
អង្គការណាតូ គ្រោងនឹងស្នើសុំប្រទេសជាសមាជិករបស់ខ្លួនឲ្យបង្កើនសមត្ថភាពយោធារបស់ពួកគេចំនួន ៣០% ក្នុងគោលបំណងពង្រឹងជំហរការពាររបស់សម្ព័ន្ធមិត្ត ចំពេលមានការវិវត្តនៃបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsmax កាលពីថ្ងៃទី២០ខែមីនា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់អង្គការណាតូក្នុងការពង្រឹងយន្តការរារាំង និងការការពារខ្លួន ជាពិសេសដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ។ គោលដៅសមត្ថភាពដែលបានស្នើឡើង បានទទួលការយល់ព្រម ៨០% ពីសមាជិករួចហើយ ដោយកិច្ចខិតខំប្រឹងប្រែងកំពុងព្យាយាមសម្រេចឲ្យបាននូវឯកច្ឆន្ទពេញលេញ នៅមុនកិច្ចប្រជុំកំពូលណាតូក្នុងទីក្រុងឡាអេនាខែមិថុនាខាងមុខ។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte សង្កត់ធ្ងន់ថា ការបង្កើនការត្រៀមខ្លួន និងប្រសិទ្ធភាព គឺល្អច្រើនជាងការបង្កើនតែតួលេខ ដោយវាទាមទារល្បឿន មាត្រដ្ឋាន ភាពបត់បែន និងសមត្ថភាពចម្រុះ។
បន្ថែមពីនេះ លោក Rutte បានគូសបញ្ជាក់ពីភាពចាំបាច់នៃការទទួលយក «ផ្នត់គំនិតសម័យសង្រ្គាម» ដើម្បីពន្លឿនការផលិត និងការចំណាយលើវិស័យការពារជាតិ ដោយស្នើថា ណាតូមានគោលបំណងកំណត់គោលដៅចំណាយថ្មី ៣% នៃ GDP នៅឆ្នាំ២០៣០ ពោលគឺកើនឡើងពីស្តង់ដារ ២% បច្ចុប្បន្ន។
រដ្ឋជាសមាជិកនីមួយៗកំពុងឆ្លើយតបទៅនឹងការអំពាវនាវទាំងនេះជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា។ គួរកត់សម្គាល់ថា ប្រទេសលីទុយអានី និងអេស្តូនី បានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៥% នៃ GDP ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏រឹងមាំក្នុងការពង្រឹងសមត្ថភាពយោធារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងកង្វល់សន្តិសុខក្នុងតំបន់៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល