Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុការណ៍​បាក់ស្ពាននៅ​ថៃ បណ្ដាល​ឲ្យមនុស្ស​ស្លាប់ម្នាក់និងរបួស៣នាក់

បានផុស

នៅ

មនុស្ស​ម្នាក់​បាន​ស្លាប់ និង​បី​នាក់​ទៀត​រង​របួស​ ក្នុងហេតុការណ៍បាក់ស្ពាននៅស្រុក Chanae ខេត្ត Narathiwat ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Bangkok Post កាលពីថ្ងៃទី២០ខែមីនា។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​នេះ​ស្ថិត​នៅ​លើ​ផ្លូវ​ហាយវេ​លេខ​៤២១៤ ឆ្លង​កាត់​​លើ​ព្រែក​ធំ​មួយ​ក្នុង​ឃុំ Chang Phueak តភ្ជាប់ពីស្រុក ​​Chanae ទៅស្រុក Si Sakhon។ ហេតុការណ៍​​បាក់​ស្ពាន​នេះ កើត​ឡើង​កាលពីម៉ោង៥ៈ៤៥នាទីព្រឹកថ្ងៃពុធ ខណៈមាន​រថយន្ត​និង​ម៉ូតូ​កំពុង​ឆ្លង​កាត់​។

កម្លាំង​សង្គ្រោះ​បន្ទាន់​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​រាយការណ៍​ថា មាន​រថយន្ត​ភី​ក​អាប់មួយគ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​បានធ្លាក់​ពីលើ​ស្ពាន​។

យោងតាមទំព័រហ្វេសប៊ុក​របស់ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត Narathiwat បុរសម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ Aman Je-ma ជាអ្នកភូមិក្បែរនោះត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ។ ចំណែកមនុស្ស​បី​នាក់​ផ្សេង​ទៀត​ដែលជិះក្នុងរថយន្តបាន​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។

គេ​មិន​ដឹង​ថា​​ហេតុ​អ្វី​បាន​ជាស្ពាន​នេះបាក់​នោះ​ទេ​ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត​រក​មូលហេតុ​ពិត​ប្រាកដ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម