Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើង​ផ្ទុះ​នៅឥណ្ឌូណេស៊ី ព្រួសពពក​ផេះ​កម្ពស់ ៨ គីឡូម៉ែត្រ រំខាន​ដល់​ជើង​ហោះហើរ​

បានផុស

នៅ

ភ្នំភ្លើង Lewotobi Laki-Laki នៅភាគអាគ្នេយ៍នៃកោះ Flores ប្រទេសឥណ្ឌូណេស៊ី បាន​ផ្ទុះ ដោយ​បញ្ចេញ​ពពកផេះ​កម្ពស់​ជាង ៨គីឡូម៉ែត្រទៅលើអាកាសរំខានដល់ជើងហោះហើរ និងបង្កើនការព្រមានអំពីគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុតសម្រាប់អ្នករស់នៅក្បែរ និងភ្ញៀវទេសចរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បានព្រមានអ្នកស្រុក និងភ្ញៀវទេសចរនៅថ្ងៃសុក្រនេះ កុំឲ្យធ្វើសកម្មភាពក្នុងរង្វង់​​ចម្ងាយ ៧​ទៅ​៨គីឡូម៉េត្រ នៅក្នុងផ្នែកភាគនិរតី និងភាគឦសាននៃភ្នំភ្លើង Lewotobi Laki-Laki។

ភ្នំភ្លើងនេះបានចាប់ផ្តើមផ្ទុះនៅម៉ោង ១០:៥៦នាទីយប់ថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងស្រុក) និង​ព្រួស​ពពកផេះយ៉ាងក្រាស់ទៅលើមេឃ។ មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតដល់ភូមិនៅក្បែរនោះទេ ប៉ុន្តែអាជ្ញាធរបានព្រមានអ្នកស្រុកអំពីលំហូរភក់ភ្នំភ្លើង ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង។ ការផ្ទុះដ៏យូរនេះក៏បានជំរុញឱ្យទីភ្នាក់ងារ​ភូគព្ភសាស្ត្ររបស់ប្រទេសនេះ បង្កើនកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុតផងដែរ។

ដោយសារផេះភ្នំភ្លើងដ៏ច្រើននេះ Jetstar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Qantas Airways របស់អូស្ត្រាលី បានលុបចោលជើងហោះហើរពីអូស្ត្រាលីទៅកាន់កោះបាលីរបស់ឥណ្ឌូណេស៊ី សរុបមាន​ជើងហោះហើរអន្តរជាតិចំនួនប្រាំពីរត្រូវបានលុបចោល និងពន្យារពេលនៅ​ព្រឹកថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា Lewotobi គឺជាភ្នំភ្លើងភ្លោះដែលមានទីតាំងនៅភាគអាគ្នេយ៍នៃកោះ Flores ប្រទេសឥណ្ឌូណេស៊ី។ វាមានកំពូលពីរគឺ Lewotobi Laki-laki (ឈ្មោល) និង Lewotobi Perempuan (ញី)។ ភ្នំភ្លើងLewotobi Laki-laki សកម្មជាង Lewotobi Perempuan ដោយ Lewotobi Laki-laki ​ធ្លាប់​បាន​ផ្ទុះ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់ និង​រាប់ពាន់​នាក់​ត្រូវជម្លៀសចេញ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម