ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ ពូទីន នឹងបំពានបទឈប់បាញ់ បើអ៊ុយក្រែនពុំត្រូវបានការពារឲ្យរឹងមាំ
មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវមិនត្រូវបានការពារឲ្យរឹងមាំនោះទេ។ នេះគឺជាប្រសាសន៍របស់លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ អំឡុងពេលកំពុងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន BBC។

យោងតាមលោកនាយករដ្ឋមន្ត្រី Starmer កិច្ចព្រមព្រៀងណាមួយស្តីពីការបញ្ឈប់អរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននឹងអាចមានរយៈពេលយូរអង្វែង លុះត្រាតែមាន «ការរៀបចំសន្តិសុខនៅនឹងកន្លែង»។ លោក Starmer បានបន្ថែមថា ការរៀបចំសន្តិសុខនឹងបញ្ជាក់យ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថានឹងរង «ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេចង់រំលោភលើកិច្ចព្រមព្រៀងណាមួយ»។
ទន្ទឹមនឹងការអំពាវនាវនេះ បណ្តាប្រទេសអឺរ៉ុបដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំងកំពុងបង្កើតផែនការដាក់ពង្រាយទាហានពី ១០ ០០០នាក់ ទៅ ៣០ ០០០នាក់ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ ដោយមិនមានការចូលរួមពីយោធាសហរដ្ឋអាមេរិកដោយផ្ទាល់ទេ។ ការពិភាក្សាទាំងនេះ មានគោលបំណងបង្កើត «ក្រុមសម្ព័ន្ធនៃឆន្ទៈ» ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន និងធានាបាននូវភាពធន់នៃកិច្ចព្រមព្រៀងសន្តិភាព។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey បានសង្កត់ធ្ងន់ថា អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់ការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង ជាពិសេសពីប្រទេសរុស្ស៊ី។ ជំហរនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង់គ្លេស សម្រាប់ការទប់ស្កាត់ការឈ្លានពាន និងការធានាសន្តិសុខជាតិនៅពេលប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?