Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូមួយប្រទេស ប្រឆាំងសំណើរបស់អឺរ៉ុប ក្នុងការបង្កើនជំនួយយោធា ឲ្យទៅអ៊ុយក្រែន

បានផុស

នៅ

សមាជិកណាតូមួយប្រទេសគឺហុងគ្រី បានចេញមុខជំទាស់ចំពោះការអំពាវនាវរបស់អឺរ៉ុប ដែលសុំឲ្យបង្កើនការផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយឲ្យកាន់តែច្រើន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក, គណៈកម្មការអឺរ៉ុប (EC) បានចេញសេចក្តីប្រកាសរួម ដោយអំពាវនាវឲ្យមានការបង្កើនលំហូរជំនួយយោធាដល់អ៊ុយក្រែន ទាំងដែលគ្មានការគាំទ្រជាឯកច្ឆ័ន្ទពីសំណាក់មេដឹកនាំ EU។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban និយាយថា «ខ្ញុំបានវេតូលើសេចក្តីប្រកាសរួម ទាក់ទងនឹងអ៊ុយក្រែន ពីព្រោះយើងមិនអាចគាំទ្រជំហររួមណាមួយ មុនពេលប្រជាជនហុងគ្រីបង្ហាញមតិរបស់ពួកគេ លើបញ្ហាអ៊ុយក្រែននោះទេ»។

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban (រូបថត៖ Reuters)

ការប្រឆាំងរបស់លោក Orban នេះ ត្រូវគេមើលឃើញថា លោកនៅតែប្រកាន់ជំហរគាំទ្រសន្តិភាពលើបញ្ហារុស្ស៊ី-អ៊ុយក្រែន ផ្ទុយពីអ្វីដែលលោកយល់ថាជាវិធីសាស្រ្តគាំទ្រសង្គ្រាម របស់ EU ហើយលោកតែងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំភាគីជម្លោះឲ្យចូលមកកាន់តុចរចាសន្តិភាពភ្លាមៗ។

យ៉ាងណាក្តី ជំហរ​របស់លោក Orban ​ធ្វើឲ្យ​ប្រទេស​ជាសមាជិក EU មួយចំនួនមិនពេញចិត្តឡើយ ជាក់ស្តែងរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានរិះគន់ការវេតូម្តងហើយម្តងទៀតរបស់ហុងគ្រីលើវិធានការគោលនយោបាយការបរទេស EU ដោយអះអាងថា សកម្មភាពបែបនេះធ្វើឲ្យមនុស្សបាត់បង់ជីវិតច្រើនឡើងៗ។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis (រូបថត៖ RLT)

តាមពិតទៅ កាលពីដើមខែនេះ លោក Orban បានវេតូលើសំណើជំនួយយោធារបស់ EU ទៅឲ្យទីក្រុងកៀវ មានទំហំទឹកប្រាក់ជាង ៤១លានដុល្លារអាមេរិក រួចទៅហើយ ដោយលើកហេតុផលថា ជំនួយនេះនឹងមានតែនាំឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលកាន់តែយូរប៉ុណ្ណោះ។

ពាក់ព័ន្ធការផ្តល់ជំនួយនេះដែរ ទីក្រុងមូស្គូ តែងព្រមានមិនដាច់ពីមាត់ថា រាល់ការបំពាក់អាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន មានតែដុតភ្លើងសង្គ្រាមឲ្យបន្តឆាបឆេះកាន់តែសន្ធោសន្ធៅប៉ុណ្ណោះ ហើយនឹងនាំឲ្យខ្នងបង្អែករបស់ទីក្រុងកៀវនៅបរទេស ក្លាយជាភាគីជម្លោះដោយផ្ទាល់ថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម