Connect with us

ព័ត៌មានអន្ដរជាតិ

NASA ឲ្យម្នាក់​​៥ដុល្លារ​ក្នុង​១ថ្ងៃ សម្រាប់​អវកាសយានិក​២រូប​ដែល​ជាប់​ខ្លួន​លើ​យាន ISS អស់៩ខែ

បានផុស

នៅ

អវកាសយានិក​របស់​អង្គការ​ណាសា​ចំនួន​២​រូប​គឺ​លោកស្រី Sunita Williams និង​លោក Butch Wilmore ថ្មីៗនេះ បានត្រឡប់មកផែនដីវិញ បន្ទាប់ពី​ជាប់​ខ្លួន​​អស់​រយៈពេល​៩​ខែ​នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ​​ព្រោះ​បញ្ហា​បច្ចេកទេស​។ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា ពួក​គេ​អាច​​ទទួល​បាន​ប្រាក់​​​ឧបត្ថម្ភ​យ៉ាង​ច្រើន​ក្រាស់ក្រែល ប៉ុន្តែ​វា​មិន​​​ដូច​អ្វី​ដែលគេ​​យល់​ឃើញ​ឡើយ ពោល​គឺ អង្គការ​ណាសា​​​ឧបត្ថម្ភ​ឲ្យ​អវកាយានិក​ទាំង​២​នូវ​ប្រាក់​ប្រចាំ​​ថ្ងៃ​ត្រឹម​ម្នាក់​៥​ដុល្លារ​ប៉ុណ្ណោះ។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Williams និង​លោក Wilmore ដើម​ឡើយ​មាន​គម្រោង​ធ្វើ​បេសកកម្ម​នៅ​ក្នុង​​លំហ​ត្រឹម​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ តែ​​ត្រូវ​បាន​ជាប់​​គាំង​ខ្លួន​នៅ​ទីនោះ​ព្រោះ​បញ្ហា​បច្ចេកទេស​​រហូត​ដល់ ២៨៦​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​វិល​ត្រឡប់​មក​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០២៥។​

ថ្វី​ត្បិត​ជាប់​គាំង​ខ្លួន​នៅ​លើ​លំហ​ក៏​ដោយ ក៏​លោកស្រី Williams និង​លោក Wilmore នៅ​តែ​អាច​ទទួលបានប្រាក់ខែប្រចាំឆ្នាំ​របស់ពួកគេ​ដដែល ដែលមានចាប់ពី ១២៥ ០០០​ដុល្លារ ដល់ ១៦៣ ០០០​ដុល្លារ អាស្រ័យលើបទពិសោធន៍ និងឋានៈរបស់ពួកគេ។ យ៉ាង​ណា បន្ថែមពីលើប្រាក់បៀវត្សរ៍​នេះ អង្គការ​ណាសា បាន​ផ្តល់ឲ្យ​អវកាសយានិកនូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៥​ដុល្លារ ក្នុងអំឡុងពេល​ពួកគេ​ជាប់​ខ្លួន​នៅក្នុងលំហ។ ចំពោះ​បេសកកម្មរយៈពេល ២៨៦​ថ្ងៃរបស់ពួកគេ គឺ​ស្មើនឹង ១ ៤៣០​ដុល្លារ​សម្រាប់​អវកាស​យានិក​ម្នាក់ៗ។

វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា អវកាសយានិកមិនទទួលបានប្រាក់ឈ្នួលបន្ថែមសម្រាប់ការបន្ថែមម៉ោង ឬថ្ងៃឈប់សម្រាកក្នុងអំឡុងពេលបេសកកម្ម​នោះ​ឡើយ។ ប្រាក់ឈ្នួលគឺផ្អែកលើម៉ោងធ្វើការធម្មតា ហើយពួកគេទទួលបានប្រាក់បន្ថែមមួយចំនួនសម្រាប់ការចំណាយដោយចៃដន្យនៅពេលបំពេញបេសកកម្មរបស់ពួកគេ​​តែ​ប៉ុណ្ណោះ៕

(រូបថត៖ NASA)

ដោយ៖ ឈាង

ចុចអាន៖ អវកាសយានិក​២រូប​ដែល​ជាប់ខ្លួន​នៅ​លើ​យាន ISS អស់​៩ខែ ត្រឡប់​មក​ផែនដីវិញ​ដោយ​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ វិនាទី មុន

Lee Jin Ho ទម្លាយមូលហេតុពិតនៅពីក្រោយការស្លាប់ Kim Sae Ron និងប្រកាសប្ដឹងអ្នកមីងក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

NASA ឲ្យម្នាក់​​៥ដុល្លារ​ក្នុង​១ថ្ងៃ សម្រាប់​អវកាសយានិក​២រូប​ដែល​ជាប់​ខ្លួន​លើ​យាន ISS អស់៩ខែ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ធនាគារកណ្ដាលអឺរ៉ុប៖ ពន្ធពាណិជ្ជកម្ម​នឹង​ជំរុញអតិផរណា​តំបន់ចាយប្រាក់អឺរ៉ូ

ព័ត៌មានជាតិ៤ នាទីutes មុន

ឆ្នាំនេះ រដ្ឋបាលរាជធានី នឹងបញ្ចេញរថយន្តក្រុងជិត ៦០០ គ្រឿង ជូនពលរដ្ឋទៅស្រុកកំណើត មិនគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សមាជិកណាតូមួយប្រទេស ប្រឆាំងសំណើរបស់អឺរ៉ុប ក្នុងការបង្កើនជំនួយយោធា ឲ្យទៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម