Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ២០២៤ ជាឆ្នាំដែលមានជនចំណាកស្រុកស្លាប់​ច្រើន​បំផុត

បានផុស

នៅ

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក(IOM) ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួន​ជន​ចំណាកស្រុកស្លាប់ បានកើនឡើង​​ក្នុង​កំណត់ត្រាដ៏អាក្រក់៥ឆ្នាំ​ជាប់ៗគ្នាចាប់តាំងបីឆ្នាំ២០២០ ខណៈឆ្នាំ​២០២៤​មាន​ជន​ចំណាកស្រុកស្លាប់ជិត៩០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃ​ទី​២២​ខែ​មីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានកត់ត្រាការស្លាប់របស់ជនចំណាកស្រុកចំនួន ៨៩៣៨នាក់ក្នុងឆ្នាំ ២០២៤ ខណៈចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះ ដោយសារការស្លាប់ជាច្រើនមិនមានរបាយការណ៍ ឬមិនមានឯកសារបញ្ជាក់ទេ។

លោកស្រី Ugochi Daniels អគ្គនាយករងនៃ IOM សម្រាប់ប្រតិបត្តិការបាននិយាយថា៖«ការកើនឡើងនៃការស្លាប់នៅទូទាំងតំបន់ជាច្រើនក្នុងពិភពលោកបង្ហាញពីមូលហេតុដែលយើងត្រូវការការឆ្លើយតបជាលក្ខណៈអន្តរជាតិដែលអាចការពារការបាត់បង់ជីវិតដ៏សោកនាដកម្មបន្ថែមទៀត»។

អាស៊ីគឺជាតំបន់ដែលមានជនចំណាកស្រុកស្លាប់ច្រើនជាងគេមានចំនួន ២៧៨៨នាក់ បន្ទាប់មកសមុទ្រមេឌីទែរ៉ាណេមាន ២៤៥២ នាក់ និងទ្វីបអាហ្រ្វិកមាន២២៤២នាក់។ ទិន្នន័យចុងក្រោយមិនទាន់មាននៅក្នុងទ្វីបអាមេរិកនៅឡើយទេ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ១២៣៣នាក់ក្នុងឆ្នាំ ២០២៤។ ចំណែកជនចំណាកស្រុក ២៣៣ នាក់បានបាត់បង់ជីវិតនៅអឺរ៉ុប និង ១៧៤ នាក់នៅតំបន់ Darien Gap រវាងប្រទេសកូឡុំប៊ី និងប៉ាណាម៉ា ដែលជាកំណត់ត្រាថ្មីមួយ។

(រូបភាព៖ AP)

ជាមួយគ្នានេះព័ត៌មាននៃចំនួនអ្នកស្លាប់ក្នុងកំណត់ត្រាកើតឡើងប៉ុន្មានថ្ងៃនេះ ក៏កើតឡើងបន្ទាប់ពីទីភ្នាក់ងារនេះបានប្រកាសថាខ្លួនកំពុងផ្អាកកម្មវិធី «សង្គ្រោះជីវិត» ជាច្រើននៅជុំវិញពិភពលោក និងបណ្តេញបុគ្គលិករាប់រយនាក់ដោយសារតែការកាត់បន្ថយជំនួយដ៏ធំរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់ជនចំណាកស្រុក និងជនភៀសខ្លួនដែលងាយរងគ្រោះរាប់លាននាក់នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថាយោងតាម ​​IOM ជនចំណាកស្រុកគឺជាមនុស្សទាំងអស់ដែលចាកចេញពីកន្លែងរស់នៅដោយហេតុផលណាមួយ ក្នុងរយៈពេលណាមួយ ទោះដោយស្ម័គ្រចិត្ត ឬដោយអចេតនាក៏ដោយ។ អ្នក​ខ្លះ​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ដោយ​សារ​ពួក​គេ​កំពុង​រត់​គេច​ពី​សង្គ្រាម ឬ​អំពើ​ហិង្សា ប៉ុន្តែពួកគេបានធ្វើដំណើរតាមផ្លូវឆ្លងព្រំដែនដែលមានគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិតរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ៕

(រូបភាព៖ AP)
(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម២៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម