Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសផលិតយន្តហោះចម្បាំងជំនាន់ទី៦ «F-47» ខ្លាំងគ្មានគូផ្ទឹម លើលោក

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផលិតយន្តហោះចម្បាំងពិសេសជំនាន់ទី៦ ឈ្មោះថា F-47 សម្រាប់កងទ័ពអាកាស ដោយលោកអះអាងថា​ ជាយន្តហោះខ្លាំងបំផុតលើពិភពលោកគ្មានគូផ្ទឹម ហើយ Boeing គឺជាក្រុមហ៊ុនទទួលបានកុងត្រាផលិតយន្តហោះនេះ ក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារអាមេរិក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្នុងសេតវិមានកាលពីថ្ងៃសុក្រទី២១ខែមីនាឆ្នាំ២០២៥ ខណៈលោកនៅជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth។

យន្តហោះនេះនឹងត្រូវផលិតក្រោមគម្រោងឧត្តមភាពដែនអាកាសជំនាន់ថ្មី (NGAD)។ NGAD គឺជាកម្មវិធីរបស់កងទ័ពអាកាសអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធច្រើនប្រភេទ រួមទាំងយន្តហោះដែលមានមនុស្សបើកនិងយន្តហោះគ្មានមនុស្សបើក (UAV) ដោយផ្តោតសំខាន់លើយន្តហោះចម្បាំងបំបាំងកាយរយៈចម្ងាយឆ្ងាយជំនាន់ទី៦ ដែលមានឈ្មោះកូដថា Penetrating Air Defenses (PCA) ហើយគម្រោងនេះទៀតសោត ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រែងដើម្បីផលិតយន្តហោះថ្មីៗ ជំនួសកងយន្តហោះ F-22 Raptor ចាស់ៗ។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

មានព័ត៌មានជាច្រើនដែលលោក ត្រាំ ព្យាយាមលាក់បាំងជាការណ៍សម្ងាត់អំពីយន្តហោះនេះ ប៉ុន្តែចំណុចខ្លះដែលគេដឹងគឺថា F-47 មានសមត្ថភាពហោះហើរបំបាំងកាយនិងភាពធន់ខ្លាំងនិងទំនើបជាងយន្តហោះចម្បាំងជំនាន់ទី៥ ដូចជា F-22 និង F-35។

វាក៏នឹងបំពាក់នូវប្រព័ន្ធចាប់សញ្ញាទំនើប និងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នាជាមួយក្រុមយន្តហោះគ្មានមនុស្សបើកផងដែរ ខណៈគេរំពឹងថា F-47 នឹងដាក់ឲ្យធ្វើប្រតិបត្តិការក្នុងអាណត្តិរបស់លោក ត្រាំ នេះតែម្តង។

(រូបថត៖ Reuters)

ជុំវិញការផលិតយន្តហោះថ្មីដ៏ទំនើបនេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានព្រមានទៅសត្រូវថា សហរដ្ឋអាមេរិក មានសមត្ថភាពក្នុងការគ្រប់គ្រងអំណាចនៅទូទាំងពិភពលោក គ្មានអ្វីអាចរារាំងបានឡើយ ហើយយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនក៏មិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។

ចំណុចពិសេសមួយដែលគេមិនចាប់អារម្មណ៍ថាតើហេតុអ្វីបានជាយន្តហោះនេះដាក់ឈ្មោះថា F-៤៧? នោះគឺដោយសារតែ លេខ៤៧គឺតំណាងឲ្យលោក ត្រាំ ជាប្រធានាធិបតីអាមេរិកទី៤៧៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

Sokha Hotels

ព័ត៌មានពេញនិយម