Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន​ បានច្រានចោលគំនិតដែលថា អង្គការសហប្រជាជាតិ​អាចធ្វើជាអ្នកការពារ​ដ៏​គួរ​ឲ្យ​ទុកចិត្តបានសម្រាប់អ៊ុយក្រែន ចំពេលមានសង្រ្គាមដែលកំពុងបន្តជាមួយរុស្ស៊ី។ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនទាមទារការធានាសុវត្ថិភាពជាក់ស្តែង ជាជាង​ភាសា​កាយវិការ​តែ​គ្មាន​សកម្មភាព។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Ukrinform)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បាននិយាយ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មីនា​ថា៖ «អង្គការសហប្រជាជាតិនឹងមិនការពារយើងទេ។ យើងមិនឃើញអង្គការសហប្រជាជាតិជាជម្រើសមួយសម្រាប់ការធានាសុវត្ថិភាព ឬការធានាពិតប្រាកដនោះ​ឡើយ»។

ការអត្ថាធិប្បាយរបស់​លោក ឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងចំពោះអង្គការអន្តរជាតិដែល​ខ្វះអំណាចអនុវត្ត​ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ទោះបីជាមានការពិភាក្សាអំពី​បទឈប់បាញ់ក៏ដោយ ក៏​ការវាយប្រហាររបស់រុស្ស៊ីបានបន្តដោយបង្កើនការសង្ស័យបន្ថែមទៀត​ចំពោះ​ដំណោះស្រាយការទូតដោយគ្មានការគាំទ្រពីយោធា។

លោក ហ្សេលេនស្គី ក៏​បាន​ច្រាន​ចោល​​សំណើ​ដែល​ដឹកនាំ​ដោយ​លោក​ខាង​លិច ​ដែល​បរាជ័យ​ក្នុង​ការ​ផ្តល់​​ការ​ធានា​សុវត្ថិភាព​ដោយ​ផ្ទាល់។ ថ្មីៗនេះ លោកបានរារាំង​កិច្ចព្រមព្រៀងរ៉ែដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយលើកហេតុផលថា វាខ្វះ​ការប្តេជ្ញាចិត្តការពារជាតិ​ចាំបាច់​សម្រាប់អ៊ុយក្រែន។

មេ​ដឹក​នាំ​អ៊ុយក្រែន​បានលើក​ឡើង​ថា៖ «យើងនឹងមិនទទួលយកកិច្ចព្រមព្រៀងដែលមិនការពារយើងទេ។ សន្តិសុខគឺជាអាទិភាពកំពូលរបស់យើង»។

អ៊ុយក្រែនបន្តជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀងការពារកាន់តែរឹងមាំ​ជាមួយអង្គការណាតូ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលលោក ហ្សេលេនស្គី ព្រមានថា បើគ្មាន​ការគាំទ្រផ្នែកយោធាពិតប្រាកដ​ទេ ប្រទេសរបស់​លោក​នឹងប្រឈមមុខនឹងភាពងាយរងគ្រោះក្នុងការវាយប្រហារបន្ថែមទៀតពីរុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម