Connect with us

ព័ត៌មានអន្ដរជាតិ

ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក

បានផុស

នៅ

ផ្លែស្ត្របឺរី Elly Amai នាំចូលពីទីក្រុង Kyoto ប្រទេសជប៉ុន ទើបតែក្លាយជារបស់មានតម្លៃថ្លៃបំផុតចុងក្រោយគេនៅហាងទំនិញប្រណីត Erewhon ក្នុងទីក្រុង Los Angeles ត្រូវបានលក់ក្នុងតម្លៃ ១៩.៩៩ ដុល្លារ (ជិត៨ម៉ឺនរៀល) ។ ថ្វីដ្បិតតែវាមានរសជាតិឆ្ងាញ់ពិសេសក៏ដោយ ប៉ុន្តែមនុស្សជាច្រើននៅតែមានអារម្មណ៍សោកស្តាយ ចំពោះប្រាក់ដែលពួកគេចំណាយ។

ម្ចាស់ហាង Erewhon បាននិយាយថា ផ្លែស្ត្របឺរីទាំងនេះបានបេះនៅពេលវាទុំបំផុត បន្ទាប់មកដាក់លើធ្នើរក្នុងរយៈពេល ២៤ទៅ៤៨ ម៉ោងឯណោះ។ នេះគឺជាផ្លែស្ត្របឺរីដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសជប៉ុន ហើយមានប្រជាប្រិយភាពដោយសារតែវាមិនមានរសជាតិជូរ ឬជ្រាយឡើយ។ ផ្លែស្ត្របឺរីទាំងនេះមានសារធាតុសរីរាង្គដែលមានត្រឹមតែ ០.០០២% នៃផលិតកម្មរបស់ប្រទេសជប៉ុនហើយផ្លែនីមួយៗត្រូវបានដាំដុះយ៉ាងឥតខ្ចោះ ទាំងពណ៌ និងសម្រាតសម្រាំងទំហំយ៉ាងពិសេស។

មិនតែប៉ុណ្ណោះ ផលិតផលទាំងនេះត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស ពីប្រទេសជប៉ុនទៅកាន់ហាងលំដាប់ខ្ពស់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ដែលល្បឿននេះ លឿនជាងផ្កាខាត់ណា ដែលដាំដុះនៅរដ្ឋកាលីហ្វ័រញ៉ាទៅទីផ្សារនៅញូវយ៉កទៅទៀត។

តំណាង Elly Amai បាននិយាយបន្ថែមទៀតថា ផ្លែស្ត្របឺរីត្រូវបានគេរើសនៅក្នុងប្រទេសជប៉ុន ពីរថ្ងៃមុនពេលលក់នៅសហរដ្ឋអាមេរិក ហើយត្រូវបរិភោគក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីនោះ ។ ការដឹកជញ្ជូនលឿនដើម្បីនាំយកផ្លែស្ត្របឺរីទៅសហរដ្ឋអាមេរិក នៅតែធានាបាននូវភាពស្រស់ និងរសជាតិ។ នោះហើយជាមូលហេតុដែលតម្លៃខ្ពស់ណាស់។

ផ្លែស្ត្របឺរីទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អនឡាញ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់ TikTok និង Instagram ជាច្រើនបានចែករំលែកវីដេអូអំពីពួកគេ។ យោងតាមការពិពណ៌នារបស់អ្នកញ៉ាំ ផ្លែស្ត្របឺរីនេះមានរសជាតិផ្អែម និងស្រស់ឆ្ងាញ់ ដោយម្នាក់ៗបានពោលសរសើរថា នេះ​គឺ​ជា​ផ្លែ​ស្ត្របឺរី​ដ៏​ល្អ​បំផុត គ្រាន់តែថាវាមានតម្លៃថ្លៃពេក។

ទោះជាយ៉ាងណាក៏ដោយ ​ក្នុងពេលទន្ទឹមគ្នានោះក៏មានមនុស្សជាច្រើនបានចោទជាសំណួរមកថា ហេតុ​អ្វី​បាន​ជា​ម្នាក់ៗហ៊ានចំណាយ​ប្រាក់​ច្រើន​យ៉ាង​នេះ ដើម្បី​ញ៉ាំ​ផ្លែ​ស្ត្របឺរី​មួយ​គ្រាប់។ សមាជិក​មួយ​ចំនួន​ក៏​បាន​រិះគន់​តម្លៃ​ខ្ពស់​ថា​ សម្រាប់​តែ​អ្នក​មានៗ​ប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម