ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបពិភាក្សាគ្នាជាថ្មី នៅ អារ៉ាប៊ីសាអូឌីត
កាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥ គណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន បានជួបពិភាក្សាគ្នាជាថ្មីនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតសំខាន់លើបទឈប់បាញ់ក្នុងសង្គ្រាមអូសបន្លាយពេល៣ឆ្នាំ ដូចជំនួបលើកមុនដែរ។

តាមការចុះផ្សាយរបស់ RT, ការពិភាក្សានេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដឹកនាំដោយរដ្ឋបាលលោកត្រាំ ក្នុងការធានាបទឈប់បាញ់ដ៏ធំមួយឲ្យបានត្រឹមថ្ងៃទី២០ខែមេសា។
ទន្ទឹមនោះ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff បានសម្តែងសុទិដ្ឋិនិយមអំពីការសម្រេចបាននូវបទឈប់បាញ់នៅសមុទ្រខ្មៅ និងការបញ្ឈប់អរិភាពកាន់តែទូលំទូលាយ។

ពាក់ព័ន្ធការចរចានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានសរសេរនៅលើ បណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា «កិច្ចពិភាក្សាទទួលបានលទ្ធផលល្អនិងផ្តោតលើចំណុចសំខាន់ៗច្រើន រួមទាំងបញ្ហាថាមពលផងដែរ។ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្តេជ្ញាចិត្តក្នុងការសម្រេចបានសន្តិភាពប្រកបដោយយុត្តិធម៌និងយូរអង្វែង»។
កិច្ចពិភាក្សានេះ កើតឡើងខណៈអំពើហិង្សានៅតែបន្ត ពោលកាលពីថ្ងៃទី២២ខែមីនា ការវាយប្រហារដោយដ្រូនរុស្ស៊ី បានកំណត់គោលដៅក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន រួមទាំងទីក្រុង កៀវ ផងដែរ ដែលបណ្តាលឲ្យមានមនុស្សស្លាប់៧នាក់ ក្នុងនោះមានទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងដែរ។

ការវាយប្រហារនៅតែកើតឡើងក្នុងទ្រង់ទ្រាយធំ ទោះភាគីជម្លោះទាំងសងខាង ឯកភាពលើបទឈប់បាញ់ដែលសម្របសម្រួលដោយលោក ត្រាំ ក៏ដោយ។
ជាក់ស្តែង កាលពីសប្តាហ៍មុន អ៊ុយក្រែនបានបើកការវាយប្រហារលើស្ថានីយវាស់ស្ទង់ឧស្ម័នរបស់រុស្ស៊ី ដោយបង្កការខូចខាតធំដុំ ហើយរុស្ស៊ីបានចោទអ៊ុយក្រែន ថាជាអ្នកបំពានបទឈប់បាញ់ និងថែមទាំងព្រមានថា ខ្លួនសូមរក្សាសិទ្ធិក្នុងការសងសឹក៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម