Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋប៉ាឡេស្ទីន ជាង ៥០ ០០០នាក់ហើយ ស្លាប់ក្រោមដៃអ៊ីស្រាអែល តាំងពីផ្ទុះសង្គ្រាម

បានផុស

នៅ

យោងតាមតួលេខពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្រោមដៃលោក Benjamin Netanyahu ដែលប្រើកណ្តាប់ដៃដែកវាយប្រហារលើតំបន់ហ្គាហ្សាមិនប្រណី ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក បានកើនដល់ ៥០ ០២១នាក់ហើយ ខណៈ ១១៣ ២៧៤នាក់រងរបួស ធ្វើឲ្យវិបត្តិនៅហ្គាហ្សា ក្លាយជាជម្លោះបង្ហូរឈាមខ្លាំងបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះគឺស្មើនឹង ២.១% នៃពលរដ្ឋហ្គាហ្សាមុនសង្គ្រាមដែលមានប្រមាណ២.៣លាននាក់ ឬស្មើនឹងប្រហែល ១ក្នុង៤៦នាក់។ យ៉ាងណានេះគឺជាតួលេខផ្សាយដោយខាងហ្គាហ្សា ស្របពេលអ៊ីស្រាអែល មិនបង្ហាញព័ត៌មានលម្អិតអ្វីទេ។

តួលេខហក់ឡើងខ្ពស់បំផុតគឺនៅពេលអ៊ីស្រាអែលបើកប្រតិបត្តិការដ៏សាហាវសាជាថ្មីបន្ទាប់ពីបទឈប់បាញ់ដួលរលំកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយត្រឹមរយៈពេល២ថ្ងៃ អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជិត ១ ០០០នាក់ ក្នុងនោះក៏មានស្រ្តីនិងកុមារច្រើននាក់ផងដែរ។

(រូបថត៖ Reuters)

សូមជម្រាបថា ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល សម្លាប់មនុស្សជាង ១ ០០០នាក់ និងចាប់រាប់រយនាក់ទៀត ជាចំណាប់ខ្មាំង។

ជាការឆ្លើយតប អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធា ជាមួយគោលដៅកម្ចាត់ក្រុមហាម៉ាសឲ្យផុតរលត់ពីផែនដី ធានាព្រំដែនរបស់ខ្លួន និងដោះលែងចំណាប់ខ្មាំងទាំងអស់។

(រូបថត៖ Reuters)

ការវាយប្រហារក៏បានកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធឲ្យរាបដូចកន្ទេលផងដែរ ជាពិសេសមន្ទីរពេទ្យ ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាល ត្រូវដួលរលំ។

អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សទាំងឡាយ បានព្រមានអំពីគ្រោះទុរ្ភិក្ស ការបម្លាស់ទីទ្រង់ទ្រាយធំ និងកង្វះការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដោយសារតែអ៊ីស្រាអែលបិទច្រក និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាបន្ត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ​ជំរុញ​​ឲ្យ​អ៊ីស្រាអែល​ស្តារ​លទ្ធភាព​មនុស្សធម៌​នៅ​ហ្គាហ្សា​ឡើង​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

សន្តិសុខសង្គម២៤ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

Sokha Hotels

ព័ត៌មានពេញនិយម