Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន​សម្លាប់ក្រុមប្រដាប់អាវុធ​១៦​នាក់​​​ក្បែរ​ព្រំដែនជាមួយ​អាហ្វហ្គានីស្ថាន

បានផុស

នៅ

កងទ័ពប៉ាគីស្ថានបានសម្លាប់ក្រុមប្រដាប់អាវុធ​១៦នាក់ នៅតាមបណ្តោយព្រំដែនភាគខាងលិចជាមួយអាហ្វហ្គានីស្ថាន ខណៈ​ប្រទេសទាំងពីរនេះកំពុងមានភាពតានតឹងជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ព​ ​បាន​ឲ្យ​ដឹង​ថា​ ទាហាន​ព្រំដែនប៉ាគីស្ថាន​បាន​សម្លាប់​ក្រុមប្រដាប់អាវុធ​ទាំង​អស់នេះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​​គ្នា​មួយ​ក្នុង​អំឡុង​​ពេល​យប់​រវាង​ថ្ងៃ​ទី ២២និង២៣ខែ​មីនា នៅ​ស្រុក Waziristan ខាង​ជើង​ក្នុង​ខេត្ត Khyber Pakhtunkhwa។

រដ្ឋាភិបាល​​ប៉ាគីស្ថានបាននឹងកំពុងស្នើសុំឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបណ្តោះអាសន្នធានាការគ្រប់គ្រងព្រំដែនប្រកប​ដោយ​ប្រសិទ្ធភាព។ បើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពកាលពីថ្ងៃអាទិត្យ ប៉ាគីស្ថាននឹងបន្តប្រតិបត្តិការរបស់ខ្លួនតាមព្រំដែននិងកម្ចាត់ក្រុមភេរវករដែលចេញពីប្រទេសអាហ្គានីស្ថាន។

ការប៉ះទង្គិចគ្នានេះមិនមែនជាលើកទីមួយនោះទេ កាលពីដើមខែនេះ កងទ័ពប៉ាគីស្ថានក៏បានវាយឆ្មក់កន្លែងលាក់ខ្លួនចំនួនពីរដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធនៅក្នុងស្រុក Mohmand និង Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa ផងដែរ។

(រូបភាព៖ AP)

ចាប់តាំងអាហ្វហ្គានីស្ថានគ្រប់គ្រងដោយពួកតាលីបង់ ទំនាក់ទំនងរវាងប៉ាគីស្ថាននិងអាហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។

ប៉ាគីស្ថានបានស្តីបន្ទោសមេដឹកនាំតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានចំពោះការបរាជ័យក្នុងការទប់ស្កាត់សកម្មភាពរបស់ក្រុមតាលីបង់ប៉ាគីស្ថាន ឬ Tehreek-e-Taliban Pakistan (TTP) ដែលជាក្រុមដែលបានផុសឡើងក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានធ្វើការវាយប្រហាររាប់រយដងប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន។

ក្នុង​ឆ្នាំ ២០២៤ប៉ាគីស្ថាន​មានការ​វាយ​ប្រហារ​ជាង៥០០ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៥០០ នាក់​។ រដ្ឋាភិបាលប៉ាគីស្ថានបានចោទប្រកាន់ពលរដ្ឋអាហ្វហ្គានីស្ថានជាញឹកញាប់ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទាំងនេះ ហើយបានអះអាងថាទីក្រុងកាប៊ុលផ្តល់ជម្រកដល់ TTP ដែលជាការចោទប្រកាន់ដែលក្រុមតាលីបង់អាហ្វហ្គានីស្ថានបដិសេធ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម