Connect with us

ព័ត៌មានអន្ដរជាតិ

ជំទាវទី២ អាមេរិក នឹងធ្វើទស្សនកិច្ចកោះ Greenland នាំទាំងរដ្ឋមន្ត្រីក្រសួងថាមពល ទៅជាមួយ

បានផុស

នៅ

តាមការប្រកាសពីសេតវិមានកាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥ ជំទាវទី២អាមេរិក Usha Vance នឹងបំពេញទស្សនកិច្ចកោះ Greenland នៅថ្ងៃព្រហស្បតិ៍នេះ ហើយក្នុងដំណើរនោះ អ្នកស្រីនឹងទៅមើលប្រវត្តិសាស្ត្រដើម្បីស្វែងយល់អំពីបេតិកភណ្ឌ Greenland។

ជំទាវទី២អាមេរិក Usha Vance (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Usha Vance នឹងធ្វើដំណើរទៅជាមួយគណៈប្រតិភូអាមេរិកដែលមានដូចជារដ្ឋមន្ត្រីក្រសួងថាមពល Chris Wright និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ហើយទស្សនកិច្ចនេះ កើតឡើងចំពេលប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញបំណងចង់បានដែនដី Greenland រឹតខ្លាំង។

តាំងពីចូលកាន់អំណាចមក លោកត្រាំ បានដាក់កោះ Greenland ជាមុខព្រួញក្នុងគោលដៅដណ្តើមយកមកកាន់កាប់ ថែមទាំងមានពេលមួយលោកដល់ថ្នាក់ប្រកាសថា អាចមានលទ្ធភាពដែលអាមេរិក អាចប្រើកម្លាំងទ័ពដើម្បីយកដែនដីនេះមកគ្រប់គ្រងថែមទៀតផង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

មូលហេតុចម្បងមួយដែលលោក ត្រាំ ចង់បាន Greenland គឺដោយសារតែគូប្រជែងគឺចិននិងរុស្ស៊ី កំពុងដាក់ឥទ្ធិពលខ្លាំងណាស់នៅទីនោះ ហើយអាមេរិកចង់បានកោះនេះ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ 

សូមជម្រាបជាថ្មី Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន វា​មាន​ប្រជាជន​​​​​​ប្រមាណ​​៥៦ ០០០​នាក់។ 

កោះ Greenland (រូបថត៖ Reuters)

Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវ​បាន​គ្របដណ្ដប់ដោយផ្ទាំងទឹកកក​ចំនួន​ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោក​មួយ​នេះ ​សម្បូរទៅដោយ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍ​មានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន​ត្រូវ​ពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទេសចរ​កំពុង​កើន​ឡើង​​ទៅកម្សាន្ត​នៅ​កោះ Greenland ដែលត្រាំចង់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម