Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃបានជំរុញឱ្យមានការជម្លៀសចេញនៅរដ្ឋ Carolina សហរដ្ឋអាមេរិក

បានផុស

នៅ

ភ្លើងឆេះព្រៃជាច្រើន​កន្លែង​បានបង្ខំជម្លៀស​ប្រជាជន​​ចេញនៅក្នុងតំបន់​រង​​​ផល​ប៉ះពាល់​ជាច្រើនក្នុងរដ្ឋ Carolina សហរដ្ឋអាមេរិក ខណៈរដ្ឋនេះទើបតែងើបឡើងវិញពីខ្យល់ព្យុះ Helene ដ៏បំផ្លិចបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅភាគខាងលិចរដ្ឋ Carolina មានភ្លើងឆេះយ៉ាងសកម្មចំនួនបីនៅក្នុងតំបន់ Polk ដោយមួយបានលាតសន្ធឹងលើផ្ទៃដី៥គីឡូម៉ែត្រការ៉េ និងមួយទៀតបានរាលដាលលើផ្ទៃដី ៧.៣គីឡូម៉ែត្រការ៉េ។ ភ្លើងទីបីបានឆេះផ្ទៃដីប្រហែល ៨១ ហិកតា និងបានបំផ្លាញផ្ទះចំនួន៣ នៅតំបន់ Burke County និងនៅ Stokes ជាប់ព្រំដែនភាគខាងជើងជាមួយរដ្ឋ Virginia។

អាជ្ញាធរ បានប្រកាសពីការជម្លៀសចេញ​​ជា​ដាច់​ខាត​​ដែលចាប់ផ្តើមនៅម៉ោង៨:២០កាលពីយប់ថ្ងៃសៅរ៍សម្រាប់ផ្នែកខ្លះនៃតំបន់ Polk ខណៈភាពមើលឃើញនៅក្នុងតំបន់នឹងត្រូវបាថយចុះដោយសារផ្សែងភ្លើង។ ទីជំរកមួយក៏ត្រូវបានបង្កើតឡើងនៅទីក្រុង Columbus សម្រាប់ឲ្យអ្នកជម្លៀសចេញជ្រកកោនបណ្ដោះអាសន្នផងដែរ។

ចំណែកនៅភាគខាងត្បូងរដ្ឋ Carolina អាជ្ញាធរបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកាលពីថ្ងៃសៅរ៍ ដោយសារមានភ្លើង​ឆេះនៅតំបន់ Pickens នៅលើភ្នំ Blue Ridge ឆេះផ្ទៃដីប្រមាណ១២១ហិកតា និង​ក៏បានបញ្ជាឲ្យមានការជម្លៀស​ប្រជាជនរស់នៅជិតភ្នំនេះដោយស្ម័គ្រចិត្តផងដែរ។

គួរបញ្ជាក់ថា រដ្ឋ Carolina ទើតែងើបឡើងពីការងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះ Helene កាលពីខែកញ្ញា។ ខ្យល់​ព្យុះ​នេះបានបំផ្លាញ ឬប៉ះពាល់ដល់ផ្លូវថ្នល់ដែលគ្រប់គ្រងដោយរដ្ឋចម្ងាយ៨០៤៦គីឡូម៉ែត្រ និងខូចខាតផ្លូវឯកជន ស្ពាន និងផ្លូវថ្នល់ចំនួន ៧០០៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

Sokha Hotels

ព័ត៌មានពេញនិយម