ព័ត៌មានអន្ដរជាតិ
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញក្រឹត្យមួយដែលតម្រូវឲ្យជនជាតិអ៊ុយក្រែនរស់នៅក្នុងទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមមុខនឹងការនិរទេសនៅត្រឹមថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ខាងមុខ។

យោងការចុះផ្សាយរបស់វិបសាយ Human Rights in Ukraine នៅថ្ងៃទី២៤ខែមីនានេះ ក្រឹត្យថ្មីរបស់ ពូទីន ធ្វើឡើងសម្រាប់ពលរដ្ឋអ៊ុយក្រែននៅក្នុងតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia។
រដ្ឋាភិបាលអ៊ុយក្រែន បានចាត់ទុកក្រឹត្យនេះថាជា ការផ្លាស់ទីលំនៅដោយបង្ខំ ដោយលើកហេតុផលថា វាបំពានច្បាប់អន្តរជាតិ។ អ៊ុយក្រែនគ្រោងរាយការណ៍ពីសកម្មភាពរបស់រុស្ស៊ីទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ថាជាឧក្រិដ្ឋកម្មសង្រ្គាម។
សូមបញ្ជាក់ថា ក្រឹត្យចុងក្រោយដែលធ្វើឡើងកាលពីថ្ងៃទី២១ខែមីនា គឺជាក្រឹត្យទីពីរហើយរបស់រុស្ស៊ី សម្រាប់ពលរដ្ឋអ៊ុយក្រែននៅក្នុងតំបន់ដែលខ្លួនកាន់កាប់។ កាលពីខែមេសាឆ្នាំ២០២៣ ក្រឹត្យរបស់លោក ពូទីន បានតម្រូវឲ្យជនជាតិអ៊ុយក្រែនចុះសញ្ជាតិរុស្ស៊ី យ៉ាងយូរត្រឹមថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤។ អ្នកដែលបដិសេធគឺមានហានិភ័យនៃការបាត់បង់សិទ្ធិអចលនទ្រព្យ អត្ថប្រយោជន៍សង្គម និងអាចប្រឈមការនិរទេស៕
ដោយ៖ ឈាង

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ