ព័ត៌មានអន្ដរជាតិ
ជប៉ុនជួបគ្រោះភ្លើងឆេះព្រៃជាថ្មី ដោយជម្លៀសមនុស្សជិត២៨០០នាក់
ភ្លើងឆេះព្រៃចំនួន២ទីតាំងផ្សេងគ្នានៅក្នុងខេត្តភាគខាងលិចប្រទេសជប៉ុន បានជំរុញឲ្យប្រទេសនេះបញ្ជាឱ្យប្រជាជនជិត ២៨០០នាក់ ខណៈផ្ទៃដីរាប់សិបហិកតាត្រូវបានបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី២៤ខែមីនានេះ។

ភ្លើងនេះបានឆាបឆេះកាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត២ រួមមាន ខេត្ត Okayama បានឆេះផ្ទៃដីសរុបចំនួន២៥០ហិកតានៅក្នុងទីក្រុង Okayama និង Tamano។ ចំណែកភ្លើងឆេះនៅខេត្ត Ehime បានលេបត្របាក់ផ្ទៃដីចំនួន១១៩ ហិកតានៅក្នុងទីក្រុង Imabari និងកំពុងងបន្តរីករាលដាលនៅថ្ងៃចន្ទនេះ ទោះបីជាអាជ្ញាធរប្រឹងប្រែងពន្លត់ពេញមួយយប់ថ្ងៃអាទិត្រក៏ដោយ។
ឧទ្ធម្ភាគចក្ររបស់កងទ័ព ក៏បានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆាបឆេះនៅព្រឹកថ្ងៃចន្ទនេះផងដែរ តាមសំណើរបស់អាជ្ញាធរខេត្ត Okayama និង Ehime។
បើយោងតាមអាជ្ញាធរក្នុងតំបន់ មិនមានការរាយការណ៍ពីអ្នករបួសនៅក្នុងខត្តទាំងពីរនេះនោះទេ ប៉ុន្តែផ្ទះជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងទីក្រុង Okayama។
គួររម្លឹកថា នេះជាភ្លើងឆេះព្រៃទីពីរហើយដែលប្រទេសជប៉ុនបានជួបប្រទះ ដោយកាលពីខែកុម្ភៈ ភ្លើងឆេះព្រៃដ៏ធំមួយបានផ្ទុះឡើងនៅទីក្រុង Ofunato ក្នុងខេត្ត Iwate ភាគខាងជើងប្រទេស ដែលបានឆេះផ្ទៃដីប្រមាណ៣០០០ហិកតាស្មើនឹងប្រហែល៩ភាគរយនៃផ្ទៃដីក្នុងទីក្រុងនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?