ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល គ្រោងបង្កើតព្រលានយន្តហោះថ្មី នៅជិតតំបន់ហ្គាហ្សា
គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចរបស់អ៊ីស្រាអែល កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ បានអនុម័តលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅទីក្រុង Nevatim ដែលជាទីប្រជុំជននៅតំបន់វាលខ្សាច់ Negev ចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ឬជិះប្រហែលមួយម៉ោងពីព្រំដែនហ្គាហ្សា។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ព្រលានយន្តហោះថ្មីរបស់អ៊ីស្រាអែល មានទីតាំងស្ថិតនៅជាប់មូលដ្ឋានទ័ពអាកាស ជាកន្លែងសម្រាប់ស្តុកទុកយន្តហោះចម្បាំង F-35។ មូលដ្ឋានទ័ពអាកាសនេះ ធ្លាប់ត្រូវមីស៊ីលអ៊ីរ៉ង់ប៉ុនប៉ងវាយប្រហារជាច្រើនលើកមកហើយកាលពីខែតុលាឆ្នាំមុន។
ព្រលានថ្មី ដែលមានចម្ងាយ ១៣២គីឡូម៉ែត្រពីទីក្រុង Tel Aviv នឹងចំណាយពេល ៧ឆ្នាំក្នុងការសាងសង់ ហើយអាចមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ១៥លាននាក់ក្នុងមួយឆ្នាំ។
គំនិតផ្តួចផ្តើមបង្កើតព្រលានថ្មីនេះ ក៏មានគោលបំណងកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋាន Ben Gurion និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលផងដែរ។
យ៉ាងណាមិញ ក្រុមយោធា និងសន្តិសុខរបស់អ៊ីស្រាអែល បានប្រឆាំងនឹងគម្រោងនេះ ដោយសារតែវានៅជិតមូលដ្ឋានទ័ពអាកាស។
សូមបញ្ជាក់ថា ព្រលាន Ben Gurion គឺជាច្រកផ្លូវអាកាសដ៏សំខាន់របស់អ៊ីស្រាអែល និងមានសមត្ថភាពផ្ទុកអ្នកដំណើរ ៤០លាននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែវានឹងមិនអាចបំពេញតាមតម្រូវការនាថ្ងៃទៅមុខបានឡើយ។ បើយោងតាមគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចរបស់អ៊ីស្រាអែល មនុស្ស ៨០លាននាក់ត្រូវបានគេរំពឹងថានឹងឆ្លងកាត់អាកាសយានដ្ឋាននេះនៅឆ្នាំ២០៥០។
កាលពីឆ្នាំ២០១៩ អ៊ីស្រាអែលបានបើកព្រលានយន្តហោះ Ramon នៅជិតទីក្រុងរមណីយដ្ឋានសមុទ្រក្រហម Eilat នៅតំបន់ភាគខាងត្បូង ជាប់ព្រំដែនជាមួយប្រទេសហ្ស៊កដានី និងអេហ្ស៊ីប។ មុនពេលសង្រ្គាមជាមួយក្រុមហាម៉ាស ក្រុមហ៊ុនអាកាសចរណ៍បរទេសមួយចំនួនដូចជា Ryanair បានដំណើរការជើងហោះហើរពីអឺរ៉ុបទៅកាន់ទីក្រុង Ramon។
នាពេលបច្ចុប្បន្ននេះ អាកាសយានដ្ឋានត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ ខណៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិភាគច្រើនបានបញ្ឈប់ការហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលដោយសារតែសង្គ្រាមនៅហ្គាហ្សា៕
ដោយ៖ ឈាង

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ