Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការតវ៉ាកាន់តែខ្លាំង ក្រោយតុលាការតួកគី​ឃុំខ្លួន​​អភិបាលក្រុង​អ៊ីស្តង់ប៊ុល

បានផុស

នៅ

​ប្រជាជន​អ៊ីស្តង់​ប៊ុលបាន​ចេញ​តវ៉ា​​​កាន់តែ​ច្រើន​ឡើងៗ និង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ បន្ទាប់​ពី​តុលាការតួកគីកាលពីថ្ងៃអាទិត្យបានកាត់ទោសអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែង​នយោបាយដ៏សំខាន់របស់ប្រធានាធិបតី Tayyip Erdogan ឲ្យជាប់ពន្ធធនាគារ។ នេះ​បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Reuters នៅថ្ងៃទី២៤ខែមីនានេះ។

(រូបភាព៖​​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ បានឱ្យ​ដឹង​ថា លោក Imamoglu អាយុ៥៤ឆ្នាំ និងយ៉ាងហោចណាស់​សហការីស្និទ្ធ​​​របស់​​លោក​២០នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យជាប់​គុកជាផ្នែកមួយនៃការស៊ើបអង្កេតលើអំពើពុករលួយ។ តុលាករបាននិយាយថាលោក Imamoglu ត្រូវបានចាប់ខ្លួនពីបទ «បង្កើត និងដឹកនាំអង្គការឧក្រិដ្ឋជន ទទួលយកសំណូក កេងបន្លំ កត់ត្រាទិន្នន័យផ្ទាល់ខ្លួនដោយខុសច្បាប់ និងការលួចបន្លំហិរញ្ញវត្ថុ»។

បើតាមក្រសួងមហាផ្ទៃ លោក Imamoglu ក៏ត្រូវបានដកចេញពីកាតព្វកិច្ច រួមជាមួយនឹងអភិបាលក្រុងស្រុកពីរនាក់ផ្សេងទៀត។ រដ្ឋាភិបាល​បដិសេធ​ថា ការ​ស៊ើប​អង្កេត​មិន​មាន​ហេតុផល​នយោបាយ ហើយថា តុលាការ​គឺឯករាជ្យ។

លោក Imamoglu អាយុ៥៤ឆ្នាំ ជាអភិបាលក្រុងអ៊ីស្តង់ប៊ុល និងជាសមាជិកបក្សប្រឆាំងគឺបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) ត្រូវបានជ្រើសរើសជាបេក្ខភាពតំណាងបក្សសម្រាប់ការបោះឆ្នោតដែលបានគ្រោងទុក។

លោក Imamoglu បានបដិសេធការចោទប្រកាន់ទាំងនេះថាជា «ការចោទប្រកាន់ដែលមិនអាចនឹកស្មានដល់ និងការបង្កាច់បង្ខូច» ហើយបានអំពាវនាវឱ្យមានការតវ៉ាទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ​។​

(រូបភាព៖​​ Reuters)

ទោះបីជាមានការហាមប្រាមទូទាំងប្រទេសលើការប្រមូលផ្តុំគ្នាតាមដងផ្លូវរយៈពេលបួនថ្ងៃទៀតចាប់តាំងពីថ្ងៃសៅរិ៍ ការតវ៉ា និងការប៉ះទង្គិចជាមួយប៉ូលិសបានបន្ត​កើត​​មាន​​នៅក្នុងទីក្រុងធំៗ។ ហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ​តុលាការពេញមួយយប់ និងនៅព្រឹកថ្ងៃអាទិត្យរង់ចាំការសម្រេចលើលោក Imamoglu ខណៈការតវ៉ាបានកើតឡើង​ចាប់តាំងពីការចាប់ខ្លួនលោក Imamoglu មកម្លេះ។

ទោះបីជាបាតុកម្មភាគច្រើនបានប្រព្រឹត្តទៅដោយសន្តិវិធីក៏ដោយ ក៏ក្រុមបាតុករក៏បានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងខេត្តឆ្នេរភាគខាងលិចនៃទីក្រុង Izmir និងរដ្ឋធានី Ankara ប៉ូលិសបានបាញ់ទឹកដាក់ហ្វូងបាតុករនិង​ឃុំ​ខ្លួន​មនុស្ស​ជាង ៣០០ នាក់​ក្នុងពេល​តវ៉ា។

(រូបភាព៖​​ Reuters)

ចំណាត់ការប្រឆាំងនឹងអភិបាលក្រុងដ៏មានប្រជាប្រិយនេះ បានបង្ហាញពីការបង្រ្កាបផ្លូវច្បាប់ជាច្រើនខែលើឥស្សរជនគណបក្សប្រឆាំង ដែលរដ្ឋាភិបាលត្រូវបាន​គេ​រិះគន់ថា រារាំងគណបក្សប្រឆាំងកុំឱ្យប៉ះពាល់ដល់អនាគតនៃការបោះឆ្នោតរបស់ពួកគេ និងបំបិទមាត់អ្នកប្រឆាំងរដ្ឋាភិបាល។

ការបោះឆ្នោត​សកល​របស់ប្រទេសតួកគី នឹង​ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​​ឆ្នាំ​២០២៨​ខាង​មុខ​ ហើយ​លោក​ Erdogan មិនមានសិទ្ធិឈរឈ្មោះ​ទៀត​ទេ បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ចំនួន​ពីរ​អាណត្តិ​​រួច​មកហើយ។ នេះ​បើ​​​យោងតាមរដ្ឋធម្មនុញ្ញតួកគី ដែល​ចែង​ឲ្យ​ប្រធានាធិបតីម្នាក់អាចបម្រើបានតែពីរអាណត្តិប៉ុណ្ណោះ។

លោក Erdogan បានជាប់ឆ្នោតជាថ្មីកាល​ពី​ឆ្នាំ​២០២៣ ដោយ​បន្ត​កាន់​អំណាច​រយៈពេល​៥​ឆ្នាំ​បន្ថែម​ទៀត ដែលមានន័យថា​គាត់នឹងមិនមានសិទ្ធិឈរឈ្មោះម្តងទៀតនៅឆ្នាំ​២០២៨​ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានចន្លោះប្រហោងមួយគឺ​ថា ប្រសិនបើ​រដ្ឋាភិបាល​ឬគណបក្សរបស់គាត់​រៀបចំ​ការបោះឆ្នោត​មុន​កាល​កំណត់​អាណត្តិ​ដោយ​មាន​ការ​​​​អនុម័តដោយសភា (ជាមួយនឹងសំឡេងភាគច្រើនបីភាគប្រាំ) នោះ​លោក Erdogan អាចឈរឈ្មោះបានដោយស្របច្បាប់សម្រាប់អាណត្តិទីបី៕

(រូបភាព៖​​ Reuters)
(រូបភាព៖​​ Reuters)
(រូបភាព៖​​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

ផ្ទុះការតវ៉ាកាន់តែខ្លាំង ក្រោយតុលាការតួកគី​ឃុំខ្លួន​​អភិបាលក្រុង​អ៊ីស្តង់ប៊ុល

កីឡា៨ នាទីutes មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ចុះ​ស្វែង​រក​​គ្រូ​ប្រដាល់​ -កីឡាករ​ចាស់ៗ​ពី​សង្គម​ដើម​តបស្នង​ឲ្យ​សម​ពី​វីរភាព

ស្ថានីយបូមទឹកបឹងទំពន់
សន្តិសុខសង្គម១៥ នាទីutes មុន

ផ្លូវ៣៧១ នឹងត្រូវបិទដំណើរការចរាចរណ៍មួយចំហៀង​ផ្លូវដើម្បីស្ថាបនាស្ថានីយបូមទឹកបឹងទំពន់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អភិបាល​ក្រុង​បាងកក​ បន្ទោស​ប្រទេសជិតខាង ទើបផ្សែងពុលនៅរាជធានី ឈានដល់កម្រិតធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារាជើងចាស់ រ៉េត រ៉ូស ទម្លាយចំណងជើងរឿងដែលថតចប់ ៣ឆ្នាំហើយ មិនទាន់ឱ្យកម្រៃថត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

ព័ត៌មានជាតិ២៤ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

កីឡា៨ ម៉ោង មុន

រយៈ​ពេល៥​ឆ្នាំ​ លំដាប់លេខ១​ថៃ ​Tawanchai ចាញ់​សន្លប់​លើក​ដំបូង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​សាទរ​ សាលក្រម​តុលាការ​ធម្មនុញ្ញ​នៅថ្ងៃនេះ​​

Sokha Hotels

ព័ត៌មានពេញនិយម