Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ-ចិន ត្រៀម​ធ្វើសមយុទ្ធ​ជើង​ទឹក​រួមគ្នា​នៅ​ចុង​ខែ​មីនា​នេះ

បានផុស

នៅ

ប្រទេសចិន និងថៃ គ្រោងនឹងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅជិត​តំបន់ Zhanjiang ក្នុង​ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ចាប់ពីចុងខែមីនាដល់ដើមខែមេសា ឆ្នាំ​២០២៥។

សមយុទ្ធ «Blue Strike-2023» (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០២៥ សមយុទ្ធនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទ្វេភាគី និងកែលម្អការសម្របសម្រួលប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។

សមយុទ្ធនេះ ក៏​នឹងផ្តោតលើផ្នែកប្រតិបត្តិការផ្សេងៗ រួមទាំងយុទ្ធសាស្ត្រប្រឆាំងភេរវកម្មក្នុងទីក្រុង ប្រតិបត្តិការវាយប្រហារដែនសមុទ្ររួមគ្នា និងការហ្វឹកហ្វឺនសង្គ្រាមប្រឆាំងនាវាមុជទឹក។ វា​គឺជា​លើក​ទី​៦​ហើយ ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា ហើយ​វា​ក៏​ជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង​ការ​ធានាសន្តិសុខ។

សមយុទ្ធចុង​ក្រោយ​​បំផុត​រវាង​ចិននិង​ថៃ មាន​ឈ្មោះ​ថា សមយុទ្ធ «Blue Strike-2023» ធ្វើឡើងក្នុងខែកញ្ញា​ឆ្នាំ​២០២៣ នៅឈូងសមុទ្រថៃ និងនៅ​សង្កាត់ Sathip ខេត្ត Chon Buri ប្រទេសថៃ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ថៃ-ចិន ត្រៀម​ធ្វើសមយុទ្ធ​ជើង​ទឹក​រួមគ្នា​នៅ​ចុង​ខែ​មីនា​នេះ

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងការងារ ដាក់ចេញវិធានការចំនួន ៥ ទប់ស្កាត់ការធ្វើចំណាកស្រុក របស់ពលរដ្ឋដោយប្រថុយប្រថាន

សន្តិសុខសង្គម៣ នាទីutes មុន

ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

កីឡា៨ នាទីutes មុន

ពិសេសមិនធ្លាប់មាន! វគ្គផ្ដាច់ព្រ័ត្រហ្វូតសាលភ្នំពេញនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម​ត្រូវដាក់ឱ្យដំណើការដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Sokha Hotels

ព័ត៌មានពេញនិយម