ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ
បន្ទាប់ពីកិច្ចពិភាក្សារវាងអ៊ុយក្រែននិងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចប់ទៅ ពេលនេះដល់វេនគណៈប្រតិភូមកពីទីក្រុងវ៉ាស៊ីនតោន ចូលពិភាក្សាជាមួយរុស្ស៊ីនៅទីក្រុងរីយ៉ាដម្តង ខណៈទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz អះអាងថា ប្រធានបទធំបំផុតគឺ «បទឈប់បាញ់នៅសមុទ្រខ្មៅ»។

លោកបញ្ជាក់រឿងនេះទៅកាន់សារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥ ហើយក្រៅពីប្រធានបទខាងលើ ភាគីទាំងសងខាងនឹងពិភាក្សាគ្នាលើកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យបទឈប់បាញ់ពេញលេញមួយ លេចចេញជារូបរាងផងដែរ។
យោងតាមមន្ត្រីអាមេរិក, បើសិនជាបទឈប់បាញ់នៅសមុទ្រខ្មៅ បានសម្រេចមែននោះ វានឹងអនុញ្ញាតឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន អាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិនិងប្រេងឥន្ធនៈ ហើយធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មី បន្ទាប់ពីការរាំងស្ទះចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក។

បញ្ហាបទឈប់បាញ់លើដែនសមុទ្រនេះ ក៏ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកឡើងក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីសប្តាហ៍មុនដែរ ដោយប្រធានាធិបតីរុស្ស៊ីបានគាំទ្រគំនិតនេះ ហើយយល់ព្រមផ្តួចផ្តើមការចរចាលើសេចក្តីលម្អិតនៃបទឈប់បាញ់មួយ។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យ គណៈប្រតិភូអាមេរិក-អ៊ុយក្រែន ក៏បានជួបពិភាក្សាគ្នាជាថ្មីនៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដោយផ្តោតសំខាន់លើបទឈប់បាញ់ក្នុងសង្គ្រាមអូសបន្លាយពេល៣ឆ្នាំ។ ការពិភាក្សានេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដឹកនាំដោយរដ្ឋបាលលោកត្រាំ ក្នុងការធានាបទឈប់បាញ់ដ៏ធំមួយឲ្យបានត្រឹមថ្ងៃទី២០ខែមេសា។
ទន្ទឹមនោះ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff ក៏បានសម្តែងសុទិដ្ឋិនិយមអំពីការសម្រេចបាននូវបទឈប់បាញ់នៅសមុទ្រខ្មៅ និងការបញ្ឈប់អរិភាពកាន់តែទូលំទូលាយផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបពិភាក្សាគ្នាជាថ្មី នៅ អារ៉ាប៊ីសាអូឌីត

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស