Connect with us

ព័ត៌មានអន្ដរជាតិ

​អំពើបាញ់​ប្រហារកើត​ឡើង​ថ្មី​​​​នៅ​អាមេរិក បណ្តាល​ឱ្យស្លាប់​​​៣នាក់ និងរបួស១៥នាក់

បានផុស

នៅ

មនុស្ស៣នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំ រវាងក្រុមជម្លោះពីរក្រុមនៅឯពិព័រណ៍រថយន្តនៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់ប្រហារនេះបានកើតឡើងនៅ Young Park ក្នុងទីក្រុង Las Cruces រដ្ឋ New Mexico ប្រហែលម៉ោង ២២:០០ ​(ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ នៅ​ក្នុងពិព័រណ៍រថយន្តកែច្នៃដែលគ្មានអនុញាត្ត និងមានមនុស្សប្រមាណ ២០០​នាក់​ចូលរួម។

សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានឱ្យដឹងថា Andrew Madrid អាយុ១៦ឆ្នាំ និង Jason Gomez អាយុ១៨ឆ្នាំបាន​ស្លាប់នៅកន្លែងកើតហេតុ ហើយ Dominick Estrada អាយុ១៩ឆ្នាំ បានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែក​អ្នករងរបួសដោយ​គ្រាប់​កាំភ្លើង មាន​​ប្រុស​៩​នាក់ និង​ស្រី​៦​នាក់​អាយុ​ចាប់ពី​១៦​ឆ្នាំ​ដល់​៣៦​ឆ្នាំ​ ដោយ​អ្នក​ខ្លះបាន​ព្យាបាល​នៅនឹងកន្លែងនិងខ្លះត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ។

មេប៉ូលិស លោក Jeremy Story បានឲ្យដឹងថា សំបកកាំភ្លើងចន្លោះពី៥០ទៅ៦០ ត្រូវបានរកឃើញរាយប៉ាយពាសពេញកន្លែងកើតហេតុ។ បើតាមមេប៉ូលិសរូបនេះ មានការឈ្លោះប្រកែកគ្នារវាងមនុស្សពីរក្រុម ហើយការឈ្លោះប្រកែកគ្នាឈានដល់ការបាញ់ប្រហារគ្នា។

បន្ទាប់​ពីហេតុការណ៍នេះ ប៉ូលិសបានចាប់ខ្លួន មនុស្ស៤នាក់ រួមមានក្មេងប្រុសអាយុ១៧ឆ្នាំពីរនាក់ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ និងបុរសអាយុ ២០ឆ្នាំ។ ប៉ូលិស​ក៏បាន​ស្នើ​ឱ្យ​សាក្សី​ណា​ម្នាក់​ចេញ​មុខ​ផ្តល់​ព័ត៌មាន ឬ​វីដេអូកើតហេតុផងដែរ។

(រូបភាព៖ AP)

សហរដ្ឋ​អាមេរិក​មាន​ការ​ជជែក​ដេញដោល​នយោបាយ​ជា​យូរ​មក​ហើយ​អំពី​កម្រិត​ដែល​ពលរដ្ឋ​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទិញ​និង​កាន់​កាំភ្លើង។ ទោះបីជារដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកធានាដល់ជនជាតិអាមេរិកនូវសិទ្ធិ «រក្សា និងកាន់អាវុធ» ក៏ដោយ ច្បាប់សហព័ន្ធគ្រប់គ្រងយ៉ាងទូលំទូលាយនូវការចូលប្រើកាំភ្លើង រដ្ឋនីមួយៗនៃ៥០ មានបទប្បញ្ញត្តិផ្សេងៗគ្នាអំពីការទិញ កាន់កាប់ និងប្រើអាវុធ។

ចំពោះរដ្ឋ New Mexico អនុញ្ញាត​ឱ្យ​មនុស្ស​កាន់​កាំភ្លើង​ជា​សាធារណៈ​ដោយគ្មានការស្នើសុំ ខណៈអាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពផ្លូវច្បាប់នៃកាំភ្លើងដែលប្រើប្រាស់ក្នុងការបាញ់ប្រហារកាលពីថ្ងៃសុក្រនោះទេ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

​អំពើបាញ់​ប្រហារកើត​ឡើង​ថ្មី​​​​នៅ​អាមេរិក បណ្តាល​ឱ្យស្លាប់​​​៣នាក់ និងរបួស១៥នាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផ្ទុះការតវ៉ាកាន់តែខ្លាំង ក្រោយតុលាការតួកគី​ឃុំខ្លួន​​អភិបាលក្រុង​អ៊ីស្តង់ប៊ុល

កីឡា២០ នាទីutes មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ចុះ​ស្វែង​រក​​កីឡាករ​ចាស់ៗ​ពី​សង្គម​ដើម​តបស្នង​ឲ្យ​សម​ពី​វីរភាព

ស្ថានីយបូមទឹកបឹងទំពន់
សន្តិសុខសង្គម២៧ នាទីutes មុន

ផ្លូវ៣៧១ នឹងត្រូវបិទដំណើរការចរាចរណ៍មួយចំហៀង​ផ្លូវដើម្បីស្ថាបនាស្ថានីយបូមទឹកបឹងទំពន់

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អភិបាល​ក្រុង​បាងកក​ បន្ទោស​ប្រទេសជិតខាង ទើបផ្សែងពុលនៅរាជធានី ឈានដល់កម្រិតធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

ព័ត៌មានជាតិ២៤ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

កីឡា៩ ម៉ោង មុន

រយៈ​ពេល៥​ឆ្នាំ​ លំដាប់លេខ១​ថៃ ​Tawanchai ចាញ់​សន្លប់​លើក​ដំបូង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​សាទរ​ សាលក្រម​តុលាការ​ធម្មនុញ្ញ​នៅថ្ងៃនេះ​​

Sokha Hotels

ព័ត៌មានពេញនិយម