Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទីពីរ ទៅ​កាន់​មជ្ឈិមបូព៌ា

បានផុស

នៅ

សហរដ្ឋអាមេរិក បានបញ្ជាឲ្យ​ដាក់ពង្រាយ​នាវាផ្ទុកយន្តហោះ​ចម្បាំង​ទីពីរ​របស់​ខ្លួន​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការកើនឡើង​នៃ​ភាពតានតឹង​នៅ​ក្នុងតំបន់។

នាវា USS Carl Vinson (រូបថត៖ USN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Maritime Executive កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០២៥ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Carl Vinson កំពុងធ្វើដំណើរចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមជាមួយនាវា USS Harry S. Truman ដែល​កំពុង​ឈរ​ជើង​នៅ​មជ្ឈិមបូព៌ា។ កន្លង​មក USS Carl Vinson បាន​ធ្វើ​ប្រតិបត្តិការ​នៅ​​​​អាស៊ី​បូព៌ា ដោយ​មាន​កិច្ច​សហការ​​ជាមួយ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

សកម្មភាពយុទ្ធសាស្ត្រនេះ មានគោលបំណងពង្រឹងវត្តមានយោធាអាមេរិកចំពេលមានអរិភាពកើនឡើង ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការអ៊ីស្រាអែលឡើងវិញប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងការវាយប្រហារដោយ​មីស៊ីល​ពីក្រុមឧទ្ទាម​ហ៊ូធី​របស់​ប្រទេស​យេម៉ែន សំដៅលើអ៊ីស្រាអែល។ ការពង្រឹងវត្តមានកងទ័ពជើងទឹក មានបំណងទប់ស្កាត់ការឈ្លានពានបន្ថែមទៀត និងធានាស្ថិរភាពក្នុងតំបន់។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើជំហររឹងមាំប្រឆាំងនឹង​​ហ៊ូធី ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ ហើយ​លោក​ក៏​បាន​ទាមទារ​ឲ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពណាមួយដែលគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តនៅក្នុងតំបន់។

(រូបថត៖ Yonhap)

សូម​បញ្ជាក់​ថា នាវា USS Carl Vinson គឺជានាវាផ្ទុកយន្តហោះខ្នាត​យក្ស​មួយ​​នៅ​លើ​ពិភពលោក ដែលត្រូវបានដាក់​ឲ្យ​ដំណើរការនៅ​ឆ្នាំ​១៩៨២។ វាត្រូវបានគេដាក់ឈ្មោះតាម​លោក Carl Vinson ជា​សមាជិកសភាមួយ​រូប​ ដែល​​ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកងនាវាចរណ៍​​​របស់​សហរដ្ឋ​អាមេរិក។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​នេះ មាន​ទម្ងន់​ជាង ១០​ម៉ឺន​តោន និង​ប្រវែង ៣៣៣​ម៉ែត្រ អាច​បើក​ក្នុង​ល្បឿន ៥៦គីឡូម៉ែត្រក្នុងមួយម៉ោង។ វា​មាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង​ប្រហែល​ជាង ៦០​គ្រឿង ដូចជា F/A-18 Super Hornets, EA-18G Growlers និង E-2D Hawkeyes៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៧ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម