Connect with us

ព័ត៌មានអន្ដរជាតិ

YouTubers កូរ៉េខាងត្បូង រក​ចំណូល​បាន​ច្រើនខ្លាំង​​​​ពីវិបត្តិនយោបាយ

បានផុស

នៅ

YouTubers នយោបាយនៅកូរ៉េខាងត្បូង ​រកចំណូល​បាន​យ៉ាងច្រើនពីភាពចលាចលនយោបាយដែលបានបន្តអស់រយៈពេលជាង១០០ថ្ងៃ ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី៣ខែធ្នូ របស់ប្រធានាធិបតី Yoon Suk Yeol។ នេះបើយោងតាមការចេញផ្សាយរបស់ The korea Times។

(រូបភាព៖ Newsis)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមគេហទំព័រ YouTube analytics platform Playboard កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា @tubeshin​ ដែល​ជាឆាណែលយោបាយអភិរក្សនិយមដែលមានអ្នកជាវ ១.៦២ លាននាក់ រកចំណូលបានប្រហែល ៣១០ លានវ៉ុន (២១១៤៧៧ដុល្លារ) នៅ​ចន្លោះខែធ្នូ និងខែកុម្ភៈ ដោយឈរនៅលើកំពូល Channel YouTube របស់​កូរ៉េខាងត្បូងដែលរកបានចំណូលច្រើនជាងគេក្នុងចំណូលរបស់ Super Chat។

នៅក្នុងខែមករា នៅពេលដែលលោក Yoon ត្រូវបានចាប់ខ្លួន @tubeshin ដែលតែងតែបង្ហោះវីដេអូនៅជិតលំនៅដ្ឋានប្រធានាធិបតីនៅទីក្រុង Hannam-dong រកបានប្រហែល ១៦០ លានវ៉ុន (១០៩០០៨ដុលា្លរ) តាមរយៈ Super Chat ពីអ្នកគាំទ្រលោក Yoon ។

ឆានែលដែលគ្រប់គ្រងដោយអ្នកអត្ថាធិប្បាយឆ្វេងនិយមលោក Kim Ou-joon @gyeomsonisnothing ក៏រកបានប្រហែល ២៤០ លានវ៉ុន (១៦៣៥៦០ ដុលា្លរ) ក្នុងអំឡុងពេលដូចគ្នា បន្ទាប់មកតាមពីក្រោយដោយឆានែល​@groundc រកបាន១៤០​លានវ៉ុន (៩៥៣៨២ ដុលា្លរ) និងឆានែល @hongtv ដែលមានប្រហែល១៣០លានវ៉ុន (៨៨៥៩៥ ដុល្លារ) រួមទាំងមានឆានែលដែលផុសពីនយោបាយផ្សេងៗទៀតរកចំណូលបានច្រើនចាប់ពី៥០លានវ៉ុនផងដែរ។

(រូបភាព៖ Yonhap)

គួរបញ្ជាក់ថាវាកម្រណាស់ដែល YouTubers របស់កូរ៉េខាងត្បូងដែលផ្សាយបន្តផ្ទាល់ពីការតវ៉ា និងការវិវឌ្ឍន៍ផ្លូវច្បាប់រកប្រាក់រកបានច្រើនជាង ១០០លានវ៉ុនក្នុងមួយខែ ពីសាធារណជនដែលចាប់អារម្មណ៍លើវិបត្តិនយោបាយ។

ទោះយ៉ាងណាយោងតាមលោក Yoo Hyun-jae សាស្ត្រាចារ្យផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៅសកលវិទ្យាល័យ Sogang បានសម្តែងការព្រួយបារម្ភថាអ្នកដែលចូលចិត្តការយកចិត្តទុកដាក់ និងចំណេញពីជម្លោះសង្គមអាចបន្តញុះញង់ឱ្យមានការស្អប់ខ្ពើម និងបង្កើនការប៉ះទង្គិចគ្នា៕

(រូបភាព៖ The Japan Times)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម