ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងបាងកក បន្ទោសប្រទេសជិតខាង ទើបផ្សែងពុលនៅរាជធានី ឈានដល់កម្រិតធ្ងន់ធ្ងរ
ស្របពេលតំបន់មួយចំនួនក្នុងរាជធានីបាងកក នៃប្រទេសថៃ ត្រូវគ្របដណ្តប់ដោយផ្សែងពុលក្នុងកម្រិតធ្ងន់ធ្ងរពណ៌ក្រហម, អភិបាលក្រុង Chadchart Sittipunt បានបង្ហោះលើបណ្តាញសង្គម Facebook ដោយដាក់ការស្តីបន្ទោសបញ្ហានេះទៅលើប្រទេសជិតខាង ដ្បិតលោកមិននិយាយចំឈ្មោះថាប្រទេសណាក៏ដោយ។

តាមការចុះផ្សាយរបស់ Nation នៅថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥, សន្ទស្សន៍គុណភាពខ្យល់ PM2.5 នៅខណ្ឌចំនួន៤៤ ក្នុងរាជធានី បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច ខណៈ៦ខណ្ឌលោតដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពណ៌ក្រហម ដែលប៉ះពាល់សុខភាពមនុស្សខ្លាំងបំផុត។
ខណ្ឌចំនួន៣ដែល PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំងជាងគេគឺ Nong Khaem (៨០.៥ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប បន្ទាប់មកគឺ Thawi Watthana ៧៩.៩ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប និង Bueng Kum ៧៦.៩ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប។

យ៉ាងណាក្តី លោក Sittipunt បានបង្ហោះថា មានចំណុចក្តៅនៃផ្សែងពុលជាង ១ ០០០កន្លែង ត្រូវគេឃើញនៅប្រទេសជិតខាងចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍មុន ហើយវាបានរសាត់អណ្តែតមកលើភាគកណ្តាលប្រទេសថៃនិងទីក្រុងបាងកក។
ដូច្នេះហើយ គុណភាពខ្យល់ក្នុងរាជធានីបានធ្លាក់ចុះដល់ ២ ០០០ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យធូលីប្រមូលផ្តុំជះឥទ្ធិពលដល់ខ្យល់រហូតដល់ពេលព្រឹកព្រលឹមថ្ងៃចន្ទ។

ទោះបែបនេះ រដ្ឋបាលក្រុងមិនទាន់ចេញសេចក្តីប្រកាសថាស្ថានភាពធ្ងន់ធ្ងរ ឈានដល់ការណែនាំឲ្យធ្វើការពីផ្ទះឡើយ ប៉ុន្តែពលរដ្ឋត្រូវប្រុងប្រយ័ត្ននិងការពារសុខភាព ដូចជាកាត់បន្ថយសកម្មភាពនៅខាងក្រៅ ឬពាក់ម៉ាសជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UN ព្រមានថា ផ្សែងពុលកំពុងបង្កគ្រោះថ្នាក់សុខភាពកុមាររាប់លាននាក់នៅខេត្ត Punjab ប៉ាគីស្ថាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់