ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
ជាការធ្វេសប្រហែសផ្នែកសន្តិសុខដ៏ធំមួយ ដែលមន្ត្រីជាន់ខ្ពស់មកពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានច្រឡំដៃ Add លោក Jeffrey Goldberg និពន្ធនាយកនៃទស្សនាវដ្តី The Atlantic ទៅក្នុង Group Chat កម្មវិធី Signal ដោយក្នុង Group នោះ ពួកគេបានពិភាក្សាគ្នាអំពីផែនការយោធាដ៏រសើបបំផុត សម្រាប់ការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ Group Chat នោះបង្កើតឡើងដោយទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ហើយសមាជិកក៏រួមមានទាំងអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការពារជាតិ Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard និងជំនួយការជាន់ខ្ពស់ Stephen Miller ផងដែរ។ Group នេះ គឺមានការពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជាគោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម។
ពាក់ព័ន្ធបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា ព័ត៌មានពិតជាលេចធ្លាយមែន ហើយកំពុងស៊ើបអង្កេតថាតើ លោក Goldberg ត្រូវបាន Add ចូលទៅក្នុង Chat នេះដោយរបៀបណា ខណៈលោកប្រធានាធិបតី ត្រាំ អះអាងថា លោកមិនដឹងអ្វីសោះអំពីរឿងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វេសប្រហែសនេះ បង្កឲ្យមានពាក្យរិះគន់យ៉ាងខ្លាំង អំពីការគ្រប់គ្រងព័ត៌មានសម្ងាត់ និងហានិភ័យនៃការប្រើប្រាស់វិធីទំនាក់ទំនងដែលមិនមានសុវត្ថិភាពសម្រាប់កិច្ចពិភាក្សាអំពីសន្តិសុខជាតិ។
អតីតរដ្ឋមន្ត្រីដឹកជញ្ជូនសម័យលោក បៃដិន គឺលោក Pete Buttigieg បានស្តីបន្ទោសចំពោះការលេចធ្លាយនេះថា «ក្នុងនាមជាអ្នកជំនាញផ្នែកសន្តិសុខប្រតិបត្តិការ វាគឺជាកំហុសដ៏ធ្ងន់ធ្ងរលើសពីការស្មាន។ មនុស្សទាំងនេះមិនអាចធានាសុវត្ថិភាពរបស់សហរដ្ឋអាមេរិកបានទេ»។

សូមជម្រាបថា ការបែកធ្លាយនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើបន្ទាយក្រុមឧទ្ទាមហ៊ូធី ក្នុងរដ្ឋធានី សាណា នៃប្រទេសយេម៉ែន ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស ហើយថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនថែមទៀតផង។
តាមការបញ្ជាក់ពីលោកត្រាំ យុទ្ធនាការមិនបន្ថយដៃនេះ គឺដើម្បីកម្ចាត់ក្រុមហ៊ូធី លែងឲ្យពួកគេគំរាមកំហែងលើពាណិជ្ជកម្មតាមសមុទ្រទៀត និងត្រូវស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ជាពិសេសគឺកម្ទេចចលនាសកម្មប្រយុទ្ធដែលមានការគាំទ្រពីសំណាក់ប្រទេសអ៊ីរ៉ង់ ចោលឲ្យក្លាយទៅជាផេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម