Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លើលោកនេះ មានតែ Trump ម្នាក់គត់ ដែលអាចពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបាន

បានផុស

នៅ

ស្របពេលគណៈប្រតិភូអាមេរិក-រុស្ស៊ី បញ្ចប់កិច្ចពិភាក្សាគ្នានៅទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio អះអាងថា លើលោកនេះ មានតែលោកប្រធានាធិបតី Donald Trump តែគ្មានគត់ដែលអាច ពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនាំមកនូវសន្តិភាពបាន។

លោក Trump (ឆ្វេង) ជាមួយលោក Rubio​ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ លោក Rubio និយាយថា មានតែការចរចាគ្នាប៉ុណ្ណោះទើបអាចបញ្ចប់ជម្លោះនេះបាន វាមិនអាចចប់តាមរយៈមធ្យោបាយយោធានោះទេ ហើយលោក Trump ជាមេដឹកនាំតែមួយរូបគត់លើលោក ដែលអាចនាំភាគីទាំងសងខាង ឲ្យចូលមកកាន់តុចរចាបាន។

យ៉ាងណាក្តី ស្របពេលជាមួយគ្នានោះ លោក Rubio បានស្តីបន្ទោសទៅរដ្ឋាភិបាលបរទេសជាច្រើន ថាកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការនាំសន្តិភាពឲ្យរុស្ស៊ី-អ៊ុយក្រែន ដ្បិតតែលោកមិនបញ្ចេញឈ្មោះថាមានប្រទេសណាខ្លះក៏ដោយ។

លោក Rubio​ (រូបថត៖ Reuters)

កាលពីថ្ងៃច័ន្ទ មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងអាមេរិក បានចរចាគ្នារយៈពេល១២ម៉ោង ក្នុងទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតលើដំណោះស្រាយជម្លោះនៅអ៊ុយក្រែននិងធានាសន្តិសុខនៅសមុទ្រខ្មៅ ប៉ុន្តែភាគីទាំងពីរ មិនទាន់បញ្ចេញព័ត៌មានលម្អិតឬប្រកាស អំពីលទ្ធផលនៃជំនួបនោះទេ។

មុននេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានប្រាប់ទៅសារព័ត៌មាន CBS ថា ភាគីទាំងពីរនឹងពិភាក្សាគ្នាលើបទឈប់បាញ់នៅសមុទ្រខ្មៅ និងកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យបទឈប់បាញ់ពេញលេញមួយ លេចចេញជារូបរាង។

លោក Mike Waltz (រូបថត៖ Reuters)

បើសិនជាបទឈប់បាញ់នៅសមុទ្រខ្មៅ បានសម្រេចមែននោះ វានឹងអនុញ្ញា​តឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន អាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិនិងប្រេងឥន្ធនៈ ហើយធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មី បន្ទាប់ពីការរាំងស្ទះចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក។

បញ្ហា​បទ​ឈប់​បាញ់​លើ​ដែន​សមុទ្រនេះ ក៏​ត្រូវ​បានលោក Trump លើក​ឡើង​ក្នុង​អំឡុងកិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Putin កាលពីសប្តាហ៍មុនដែរ ដោយប្រធានាធិបតី​រុស្ស៊ី​ ​គាំទ្រ​គំនិត​នេះ ហើយ​យល់ព្រម​ផ្តួចផ្តើម​ការចរចា​លើ​សេចក្តីលម្អិត​នៃ​បទឈប់បាញ់មួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម