Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ទាត់ចោលរបាយការណ៍ដែលថា ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន 

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ ប្រទេសចិន បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចូលរួមណាមួយ នៅក្នុងបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ដែលស្នើឡើងដោយសហភាពអឺរ៉ុប។

(រូបថត៖ MOnusco)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះមានសារព័ត៌មានជាច្រើន ជាពិសេសកាសែតអាល្លឺម៉ង់ Welt am Sonntag បានចុះផ្សាយថា អ្នកការទូតចិន បានទាក់ទងទៅ EU ដើម្បីស្វែងយល់ពីលទ្ធភាពដែលទីក្រុងប៉េកាំង អាចចូលរួមក្នុងសម្ព័ន្ធរក្សាសន្តិភាពនៅអ៊ុយក្រែនបាន ខណៈហេតុផលនៅពីក្រោយគំនិតនេះគឺថា ការចូលរួមរបស់ចិនអាចធ្វើឲ្យបេសកកម្ម កាន់តែអាចទទួលយកបានសម្រាប់រុស្ស៊ី ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយមូស្គូ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានទាត់ចោលព័ត៌មាននេះ ដោយសង្កត់ធ្ងន់ថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ជាជាងការអន្តរាគមន៍ផ្នែកយោធា។

លោក Guo Jiakun (រូបថត៖ Getty)

ប្រទេសចិនបានខិតខំខ្លាំងណាស់ សម្រាប់កិច្ចចរចាផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ ជាជាងការអន្តរាគមន៍ផ្នែកយោធាដោយកម្លាំងខាងក្រៅ។ ខ្លួនសូមរក្សាជំហរអព្យាក្រឹត ដោយអំពាវនាវឲ្យមានបទឈប់បាញ់និងការចរចាសន្តិភាព ហើយប្រឆាំងនឹងទណ្ឌកម្មលើរុស្ស៊ី។

សូមជម្រាបជាថ្មី គំនិតនៃការបង្កើតក្រុមប្រទេសដែលត្រៀមខ្លួនគាំទ្រផ្នែកយោធាដល់ទីក្រុងកៀវ ត្រូវបានស្នើឡើងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងឡុងដ៍កាលពីដើមខែនេះ។

(រូបថត៖ AP)

ផែនការនេះរួមបញ្ចូលទាំងការដាក់ពង្រាយកងទ័ពនិងយន្តហោះផងដែរ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីបារាំង Emmanuel Macron ប៉ុន្តែនិយាយថា កងកម្លាំងលោកខាងលិចនឹងមិនត្រូវបានដាក់ពង្រាយទៅអ៊ុយក្រែនទេ រហូតដល់ស្ថានភាពនៅលើដីគោកមានសុវត្ថិភាពសម្រាប់ពួកគេ។

លោក Macron និង Starmer ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចប្រជុំដោយឡែកពីគ្នានៅទីក្រុងឡុងដ៍និងប៉ារីសក្នុងសប្តាហ៍នេះ ដោយផ្តោតលើការរៀបចំយោធាសម្រាប់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន៖ អាមេរិកកុំ​ចេះលូក​ដៃ ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ចិន-ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បុណ្យទន្លេ
ព័ត៌មានជាតិ៣ នាទីutes មុន

បុណ្យទន្លេ៣ថ្ងៃ ខេត្តតាកែវទទួលបានប្រជាពល​រដ្ឋ និងភ្ញៀវទេសចរសរុបជាង ៣៥ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ចិន ទាត់ចោលរបាយការណ៍ដែលថា ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន 

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុនតៃវ៉ាន់ បញ្ជាទិញគ្រាប់ស្វាយចន្ទីជាង ២ តោនពីកម្ពុជា និងមានផែនការចាប់យកចំណែកទីផ្សារ ៣០%

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជាចង់ឱ្យប្រទេសមេគង្គ-ឡានឆាង បន្តរក្សាទំនុកចិត្ត និងគោរពគ្នាទៅវិញទៅមក

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងការងារ ដាក់ចេញវិធានការមួយចំនួនបង្កើនទំនុកចិត្តពី កម្មករ-និយោជិត មកលើយន្តការអធិការកិច្ចការងារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

នយោបាយ១៧ ម៉ោង មុន

អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម