ព័ត៌មានអន្ដរជាតិ
«ប័ណ្ណមាស» តម្លៃ៥លានដុល្លាររបស់លោក ត្រាំ លក់មួយថ្ងៃបាន ១ ០០០សន្លឹក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រកាសថា រដ្ឋាភិបាលទទួលបាន ៥ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយលក់ប័ណ្ណមាសចំនួន ១ ០០០សន្លឹក ខណៈប័ណ្ណមាសនីមួយៗមានតម្លៃ ៥លានដុល្លារ។

កម្មវិធីដាក់លក់ «ប័ណ្ណមាស» ដែលបង្កើតឡើងដោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥ ផ្តល់ឲ្យជនបរទេសដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នូវសិទ្ធិស្នាក់នៅ និងការចូលសញ្ជាតិអាមេរិក បូករួមជាមួយឱកាសវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់។
នៅក្នុងបទសម្ភាសមួយជាមួយ All-In Podcast កាលពីសប្ដាហ៍មុន លោក Lutnick បានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្មវិធី ដោយកត់សម្គាល់ថា រដ្ឋបាលអាមេរិកមានគោលបំណងបង្កើតចំណូលយ៉ាងហោចណាស់ ៥ទ្រីលានដុល្លារ ដោយការចេញលក់ប័ណ្ណមាសចំនួន ១លានសន្លឹក។ រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានបន្ថែមថា៖ «មានមនុស្ស ៣៧លាននាក់នៅលើពិភពលោកដែលមានសមត្ថភាពទិញប័ណ្ណនេះ…លោកប្រធានាធិបតីគិតថា យើងអាចលក់បាន១លានប័ណ្ណ»។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម «ប័ណ្ណមាស» គឺជាកម្មវិធីថ្មីមួយ ដែលជំនួសកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ «EB-5» ពីមុន។ ខណៈពេលដែលកម្មវិធី «EB-5» ទាមទារការវិនិយោគអប្បបរមាចំនួន ១,០៥លានដុល្លារ និងការបង្កើតការងារឲ្យបានយ៉ាងហោចណាស់១០កន្លែងនោះ កម្មវិធី«ប័ណ្ណមាស»ជួយសម្រួលដល់ដំណើរការនេះ ដោយផ្តោតជាចម្បងលើចំនួនទឹកប្រាក់វិនិយោគ (ជាមួយនឹងតម្រូវការ ៥លានដុល្លារ) ហើយមិនត្រូវការការបង្កើតការងារជាក់លាក់នោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន