ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាស ប៉ះចំគ្លីនិកតាមភូមិ សម្លាប់មនុស្ស១១នាក់
ការវាយប្រហារតាមអាកាសរបស់កងទ័ពរបបយោធាមីយ៉ាន់ម៉ាទៅលើគ្លីនិកមួយនៅក្នុងភូមិដាច់ស្រយាលមួយបានសម្លាប់មនុស្ស១១នាក់ រួមទាំងវេជ្ជបណ្ឌិត និងប្រពន្ធរបស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២៤ខែមីនា។

បើតាមអ្នកស្រុក ការវាយប្រហារតាមអាកាសនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២២ខែមីនាដែលវាយប្រហារលើគ្លីនិកពេទ្យក្នុងភូមិ Hnan Khar ភាគខាងលិចតំបន់ Magway ដែលបច្ចុប្បន្នកាន់កាប់ដោយកងកម្លាំងប្រឆាំងរដ្ឋប្រហារ។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកមកពីតំបន់នោះបានប្រាប់ AFP ថាវេជ្ជបណ្ឌិតម្នាក់ និងប្រពន្ធរបស់គាត់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់នោះ។
អ្នកស្រុកក្នុងតំបន់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា៖«យោធាកំពុងវាយប្រហារតាមអាកាសញឹកញាប់ជាងមុនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយជនស៊ីវិលទាំងអស់មានការភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេតែងតែឮសំឡេងយន្តហោះចម្បាំងរបស់របបយោធា ហើយត្រៀមខ្លួនដើម្បីលាក់ខ្លួន»។
អ្នកវិភាគនិយាយថា បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ារងនូវការបាត់បង់ទឹកដីជាច្រើនទៅក្រុមប្រដាប់អាវុធប្រឆាំងរបបយោធា របបយោធាមីយ៉ាន់ម៉ាបានប្រើកម្លាំងទ័ពអាកាសដ៏មានឥទ្ធិពលរបស់ខ្លួន ដែលមានការគាំទ្រផ្នែកបច្ចេកទេសរបស់រុស្ស៊ី គឺជាគន្លឹះសំខាន់ក្នុងការវាយប្រហារសត្រូវ។

យោងតាមអង្គការមិនរកប្រាក់ចំណេញនៅទីតាំងជម្លោះប្រដាប់អាវុធ និងទិន្នន័យព្រឹត្តិការណ៍ (Acled) ដែលបានឱ្យដឹងថា ចំនួននៃការវាយប្រហារតាមផ្លូវអាកាសរបស់យោធាលើជនស៊ីវិលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងពេលសង្រ្គាមស៊ីវិល។ តួរលេខនេះគឺច្រើនជាងបីដងកាលពីឆ្នាំមុន ហើយ Acled បានព្យាករណ៍ថា របបយោធានឹងបន្តពឹងផ្អែកលើការវាយប្រហារតាមអាកាសព្រោះរបបនេះកំពុងស្ថិតនៅក្រោមសម្ពាធ ក្រុមប្រឆាំងដែលកំពុងកើនឡើងនៅលើទឹកដី។
គួរបញ្ជាក់ថារដ្ឋប្រហារយោធាឆ្នាំ ២០២១ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏ប្រេះស្រាំរវាងរបបយោធា ទ័ពព្រៃប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់, ប្រជាជនភៀសខ្លួនទៅប្រទេសជិតខាង, សេដ្ឋកិច្ចជាប់គាំង និងធ្វើឲ្យមានបញ្ហាអត់ឃ្លានដល់ប្រជាជនប្រទេសអាស៊ីអាគ្នេយ៍នេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន