ព័ត៌មានអន្ដរជាតិ
ទុក្ខលើទុក្ខ! អគ្គីភ័យបំផ្លាញជំរំរ៉ូហ៊ីងយ៉ានៅបង់ក្លាដេសសម្លាប់មនុស្ស១៥នាក់ បាត់ខ្លួន៤០០នាក់
មនុស្ស១៥នាក់បានស្លាប់ និង៤០០នាក់បានកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យដ៏ធំសន្ធោសន្ធៅមួយបានបំផ្លាញផ្ទះតង់របស់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នៅជំរំភៀសខ្លួនធំបំផុតក្នុងពិភពលោកនៅប្រទេសបង់ក្លាដេស។

តាមអង្គការសហប្រជាជាតិបាននិយាយនៅល្ងាចថ្ងៃអង្គារម្សិលមិញថា ជនជាតិម៉ូស្លីមរ៉ូ់ហ៊ីងយ៉ាភាគតិចជិត១លាននាក់ត្រូវបានគេធ្វើទុក្ខបុកម្នេញ ដែលភាគច្រើនបានភៀសខ្លួនក្នុងការបង្ក្រាបដោយយោធានៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ដែលតាមអង្គការសហប្រជាជាតិបានសន្និដ្ឋានថា ការសម្លាប់ដោយចេតនាប្រល័យពូជសាសន៍ រស់នៅក្នុងស្ថានភាពមិនសមរម្យនៅតាមបណ្តាញនៃជំរំភាគខាងជើងស្រុក Cox’s Bazar។
យោងតាមប៉ូលិស និងក្រុមជំនួយបានឲ្យដឹងថា អគ្គីភ័យបានឆាប់ឆេះកាលពីយប់ថ្ងៃចន្ទ និងបានបណ្តាលឲ្យមនុស្សហោចណាស់៥ពាន់នាក់គ្មានផ្ទះសម្បែង ដោយសារភ្លើងឆ្លងតាមជម្រកឫស្សី។
គ្រួសារភ័យតក់ស្លត់រតចេញដោយគ្មានបានយកអ្វីជាប់ខ្លួន ហើយឪពុកម្តាយយំសោកសង្រែកដែលបានបាត់កូន។

វាជាអគ្គីភ័យថ្មីបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងជាអគ្គីភ័យធំបំផុតគិតចាប់តាំងពីឆ្នាំ២០១៧។ ប្រទេសបង់គ្លេសបានបញ្ជាឲ្យមានការស៊ើបអង្កេត។
ជនភៀសខ្លួនឈ្មោះ Aminul Haq បាននិយាយថា ៖«មនុស្សរត់ចេញឲ្យតែបានជីវិតនៅរស់ ពីព្រោះភ្លើងឆេះរាលដាលលឿនពេក។ មនុស្សជាច្រើនបានរបួស ហើយខ្ញុំបានឃើញសាកសព៤នាក់»។
លោក Johannes Van der Klaauw តំណាងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅបង់ក្លាដេស បាននិយាយថា រហូតមកដល់ពេលនេះអាចបញ្ជាក់បានគឺមនុស្ស១៥នាក់បានស្លាប់ ៥៦០នាក់របួស ៤០០នាក់កំពុងបាត់ខ្លួន និងហោចណាស់ជម្រក១ម៉ឺនត្រូវបានបំផ្លាញ។

លោក Van der Klaauw បានប្រាប់អ្នកកាសែតនៅទីក្រុងហ្ស៊ឺណែវតាមរយៈវីដេអូខលថា ៖«អ្វីដែលយើងបានឃើញក្នុងអគ្គីភ័យនេះគឺជាអ្វីម្យ៉ាងដែលយើងមិនធ្លាប់បានឃើញពីមុនសោះនៅក្នុងជំរំ។ វាធំធេងពេក។ វាជាការបំផ្លិចបំផ្លាញ»។
មន្ត្រីបាននិយាយថា អគ្គីភ័យទំនងជាបានកើតចេញពីជំរំមួយក្នុងចំណោមជំរំ៣៤ ដែលលាតសន្ធឹងនៅលើដីប្រហែលជា៣២០០ហិចតា មុនពេលរាលដាលយ៉ាងលឿនទៅទីកន្លែងផ្សេងៗទៀតដែលមិនអាចគ្រប់គ្រងបាន។
គំនរផ្សែងក្រាស់ៗបានគួចទៅលើអាកាសចេញពីអណ្តាតភ្លើងសន្ធោសន្ធៅនៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គម ខណៈអ្នកពន្លត់អគ្គីភ័យបានព្យាយាមជួយសង្គ្រោះជនរងគ្រោះ និងយកទៅកាន់កន្លែងសុវត្ថិភាព។

រហូតដល់យប់កណ្តាលអាធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ទើបអគ្គីភ័យត្រូវបានគ្រប់គ្រង និងពន្លត់ទាំងស្រុងបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច