Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​ធ្វើសមយុទ្ធ​​រួម​គ្នាទ្រង់ទ្រាយធំ​​មានទាហាន​៥០០០នាក់

បានផុស

នៅ

កងទ័ពហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរយៈពេលបីសប្តាហ៍ ផ្តោតលើការការពារទឹកដី និងការពង្រាយកងកម្លាំងទ្រង់ទ្រាយធំ​​រហូត​ដល់​៥០០០​នាក់ ដែល​ជា​​សមយុទ្ធ​ធំលើក​ដំបូង​ក្រោយ​លោក​ ដូណាល់ ត្រាំ ឡើង​កាន់​អំណាច​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី២៥ខែមីនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះហៅថា «Salaknib» នឹងមានការចូលរួមពីទាហានប្រហែល៥០០០នាក់មកពីភាគគីកងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែលនឹងចូលរួមក្នុងការ​សមយុទ្ធ​រួម​គ្នា​និងការផ្លាស់ប្តូរជំនាញនៅក្នុងដំណាក់កាលដំបូងនៃសមយុទ្ធ ខណៈដំណាក់​កាល​ទី​ពីរ​គ្រោង​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth នឹងធ្វើដំណើរទៅកាន់ទី​ក្រុងម៉ានីលក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមេដឹកនាំ និងកងកម្លាំងហ្វីលីពីន។ លោក Hegseth គឺជាមន្ត្រី​គណៈ​រដ្ឋមន្ត្រីដំបូងគេ​របស់​រដ្ឋបាល​ ដូណាល់​ ត្រាំ ដែលធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ចូលកាន់តំណែងក្នុងខែមករា។

យោងតាមកងទ័ពហ្វីលីពីនបានឲ្យដឹងថា សមយុទ្ធនេះនឹងផ្តោតលើការពង្រឹងប្រតិបត្តិការរួមបញ្ចូលគ្នារវាងកងទ័ពរបស់ភាគីទាំងពីរ សមយុទ្ធទ្រង់ទ្រាយធំ សមយុទ្ធបាញ់គ្រាប់ពិត និងការការពារទឹកដី។

(រូបភាព៖​ EPA)

ប្រទេសហ្វីលីពីនក៏បានទទួលការលើកលែងពីការបង្កកមូលនិធិរយៈពេល៩០ថ្ងៃ ដែលលោក ត្រាំ​ បានបញ្ជាកាលពីខែមករា ដូច្នេះប្រទេសនេះអាចទទួលបាន ៣៣៦លានដុល្លារអាមេរិកសម្រាប់ការធ្វើទំនើបកម្មកងកម្លាំងសន្តិសុខរបស់ខ្លួន៕

(រូបភាព៖​ AP)
(រូបភាព៖​ PHILIPPINE DAILY INQUIRER)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម