ព័ត៌មានអន្ដរជាតិ
ម្នាក់ក្នុងចំណោមក្មេង៣នាក់នៅឡាវ មានបញ្ហាក្រិន
នៅប្រទេសឡាវ កុមារម្នាក់ក្នុងចំណោម៣នាក់ដែលមានអាយុក្រោម៥ឆ្នាំ កំពុងទទួលរងនូវបញ្ហាក្រិនកម្ពស់ ដោយសារកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP កាលពីថ្ងៃចន្ទទី២៤ខែមីនា បញ្ហាក្រិន ឬការលូតលាស់មិនល្អ នៅតែបន្តកើតមាននៅឡាវ បើទោះបីជាប្រទេសអាស៊ានមួយនេះមានការផលិតអង្ករគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ ខណៈពេលដែលអង្ករគឺជាអាហារសំខាន់នៅក្នុងរបបអាហាររបស់ឡាវ វាផ្តល់ជាចម្បងនូវកាបូនអ៊ីដ្រាត ប៉ុន្តែខ្វះប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលចាំបាច់ខ្លាំងសម្រាប់ការអភិវឌ្ឍកុមារ។ អាស្រ័យហេតុនេះ កុមារជាច្រើនជួបប្រទះបញ្ហាកង្វះសារធាតុចិញ្ចឹម ដែលបង្កជាបញ្ហាក្រិននៅក្នុងការលូតលាស់។
អត្រាក្រិនក្នុងប្រទេសឡាវ ហាក់មានភាពប្រសើរតិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១១ អត្រាក្រិននៅឡាវ មានរហូតដល់ ៤៤% តែធ្លាក់ចុះមកនៅត្រឹម ៣៣% ក្នុងឆ្នាំ២០១៧វិញ ហើយបានរក្សាភាពថេរបែបនេះចាប់តាំងពីពេលនោះមក។ ភាពក្រិនច្រើនតែកើតឡើងលើកុមារមកពីគ្រួសារក្រីក្រ ជនជាតិភាគតិច និងអ្នកដែលរស់នៅក្នុងខេត្តភាគខាងជើងប្រទេស។ ជាឧទាហរណ៍ អត្រាក្រិនមានប្រហែល ១៧% នៅក្នុងទីក្រុងវៀងចន្ទន៍ ប៉ុន្តែកើនឡើងដល់ ៤៦% នៅក្នុងខេត្ត Xiengkhouang។
កត្តាដែលរួមចំណែកដល់អត្រាក្រិនខ្ពស់បែបនេះ រួមមាន៖
- របបអាហារមានកម្រិត៖ ទោះបីជាមានផលិតកម្មស្រូវគ្រប់គ្រាន់ក៏ដោយ ក៏គ្រួសារជាច្រើនមិនអាចមានលទ្ធភាព ឬទទួលបានអាហារសម្បូរសារធាតុចិញ្ចឹមច្រើនប្រភេទ ដែលនាំឲ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ។
- ឧបសគ្គផ្នែកសេដ្ឋកិច្ច៖ តម្លៃអាហារខ្ពស់ ដែលរងឥទ្ធិពលដោយកត្តាជាច្រើនដូចជាការធ្លាក់ថ្លៃអត្រាប្តូរប្រាក់បានធ្វើឲ្យក្រុមគ្រួសារឡាវមានការលំបាកក្នុងការទិញអាហារចម្រុះ និងមានជីវជាតិ។
- កត្តាអប់រំ៖ កុមារដែលមានម្តាយមិនបានសិក្សាមានអត្រាក្រិន ៤៥% បើធៀបនឹង ១៧% ក្នុងចំណោមអ្នកដែលមានម្តាយមានការអប់រំខ្ពស់។
យោងតាមការអង្គការយូនីសេហ្វ និងធនាគារពិភពលោក ការដោះស្រាយបញ្ហាក្រិននៅក្នុងចំណោមកុមារឡាវ ទាមទារវិធីសាស្ត្រចម្រុះ ដែលលើសពីការធានាសន្តិសុខស្បៀង។ យុទ្ធសាស្រ្តគួរតែផ្តោតលើការកែលម្អ ភាពចម្រុះនៃរបបអាហារ ការលើកកម្ពស់ការអប់រំមាតា និងការអនុវត្តកម្មវិធីអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ប្រជាជនដែលងាយរងគ្រោះ។ តាមរយៈការដោះស្រាយបញ្ហាមូលដ្ឋានទាំងនេះ ឡាវអាចធ្វើការឆ្ពោះទៅរកការកាត់បន្ថយអត្រាក្រិន និងលើកកម្ពស់ការលូតលាស់ និងការអភិវឌ្ឍដែលមានសុខភាពល្អសម្រាប់កុមាររបស់ខ្លួន៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៦ ម៉ោង ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន