ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារ ក្នុងបទឈប់បាញ់ជាមួយ អ៊ុយក្រែន
ប្រទេសរុស្ស៊ីបានបង្ហាញបញ្ជីមួយដែលមានបញ្ជាក់អំពីទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារក្រោមបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ខណៈដែលអាមេរិកឯណោះក៏អះអាងដែរថា បទឈប់បាញ់នេះ អាចពង្រីកដល់លើសមួយខែឯណោះ ប្រសិនបើគ្រប់យ៉ាងដំណើរការទៅដោយរលូន។

ក្នុងសេចក្តីរាយការណ៍របស់ RT ចុះផ្សាយនៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, ទីតាំងថាមពលដែលរុស្ស៊ីរាយក្នុងបញ្ជីដាក់ជូនទៅអាមេរិកមានដូចជា៖ ១.រោងចក្រចម្រាញ់ប្រេង, ២.កន្លែងកែច្នៃប្រេងនិងឧស្ម័ន, ៣.ស្តុកប្រេងនិងឧស្ម័ន, ៤.បំពង់បង្ហូរនិងស្ថានីយបូម, ៥.រោងចក្រផលិតអគ្គិសនី, ៦.ហេដ្ឋារចនាសម្ព័ន្ធចែកចាយអគ្គិសនី, ៧.រោងចក្រថាមពលនុយក្លេអ៊ែរនិង ៧.ទំនប់វារីអគ្គិសនី។
យ៉ាងណាក្តី ភាគីទាំងពីរក៏ព្រមព្រៀងគ្នាដែរថា បើមានភាគីណាម្ខាងរំលោភលើបទឈប់បាញ់នេះ ភាគីម្ខាងទៀតនឹងដោះខ្លួនចេញពីកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងនេះហើយ។

តាមពិតទៅ ការផ្អាកបាញ់នេះ ត្រូវបានស្នើឡើងដំបូងដោយលោកត្រាំ ពេលសន្ទនាតាមទូរស័ព្ទទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដោយក្នុងអំឡុងពេលនោះ មេដឹកនាំរុស្ស៊ីបានឯកភាពនិងបញ្ជាឲ្យកងទ័ពបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនភ្លាមៗ។
ពាក់ព័ន្ធនឹងឈប់បាញ់ដូចគ្នា រុស្ស៊ីនិងអ៊ុយក្រែន ក៏បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ផងដែរ។

កិច្ចព្រមព្រៀងនេះ បានលេចចេញជារូបរាង បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ រៀបចំការចរចាជាមួយភាគីទាំងពីរ ដាច់ដោយឡែកពីគ្នានៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល៣ថ្ងៃ។
ទោះបែបនេះ ភាគីរុស្ស៊ីក៏បានដាក់លក្ខខណ្ឌផងដែរថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានជាតិ២១ ម៉ោង ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៥ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស