Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ​រិះគន់​គម្រោង​​ទស្សនកិច្ច​គណៈប្រតិភូ​អាមេរិក​ទៅកាន់ Greenland ដោយ​​​មិន​បាន​ស្នើសុំ

បានផុស

នៅ

នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់​កោះ Greenland ដោយគណៈប្រតិភូ​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ខណៈ​មហា​អំណាច​មួយ​នេះ​បាន​ដាក់​ «សម្ពាធ​ដែល​មិនអាចទទួលយកបាន» នៅ​លើទឹកដីពាក់កណ្តាលស្វយ័ត​របស់​ដាណឺម៉ាក។

លោកស្រី Mette Frederiksen (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters នៅ​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០២៥​ គណៈប្រតិភូដឹកនាំដោយ​លោកស្រី Usha Vance ភរិយារបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance រួមមានទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងរដ្ឋមន្ត្រីថាមពលលោក Chris Wright។ ដំណើរ​ទស្សន​កិច្ច​ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​​សប្ដាហ៍​នេះ ត្រូវ​បាន​រៀប​ចំ​ដោយ​គ្មាន​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​ដាណឺម៉ាក ​ឬ ​Greenland នោះ​ទេ។

ប្រមុខរដ្ឋាភិបាលស្តីទីរបស់ Greenland លោក Múte Bourup Egede ក៏បានថ្កោលទោសដំណើរទស្សនកិច្ចនេះផងដែរ ដោយពណ៌នាថា វាជាការបង្កហេតុ និង​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ ខណៈ​បច្ចុប្បន្ន​ដែន​កោះ​អាកតិច​​ដ៏​ធំ​នេះ​កំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតនាពេលថ្មីៗនេះ។

កន្លង​មក ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានរំលឹកសារជាថ្មីអំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ Greenland ចំពោះសន្តិសុខជាតិរបស់​អាមេរិក ដោយបង្ហាញចំណាប់អារម្មណ៍​ក្នុងការបញ្ចូល Greenland ​ជា​ឧបសម្ព័ន្ធរបស់ខ្លួន។ លោកស្រី Frederiksen បានច្រានចោលគំនិតនេះយ៉ាងម៉ឺងម៉ាត់ ដោយសង្កត់ធ្ងន់ថា៖ «Greenland ជាកម្មសិទ្ធិរបស់​ពលរដ្ឋ​ Greenland ហើយមិនមែនសម្រាប់លក់ទេ»។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថា គោលបំណងរបស់គណៈប្រតិភូ គឺដើម្បីចូលរួម​ស្វែង​យល់​វប្បធម៌ និងប្រវត្តិសាស្ត្រ​របស់​ Greenland។ ទោះយ៉ាងណាក៏ដោយ ទាំងមន្ត្រីដាណឺម៉ាក និង Greenland ចាត់ទុកដំណើរទស្សនកិច្ចដែលមិនបានស្នើសុំនោះថាជាសម្ពាធ និងការជ្រៀតជ្រែកហួសហេតុក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ៕

កោះ Greenland (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម